ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រ
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកស្នងការរងស្តីទីផែនការងារនគរបាលចរាចរណ៍និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដឹកនាំមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រ និងពិនិត្យបញ្ហាប្រឈមដែលកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ នេះ ។
ជាមួយគ្នានេះដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមស្នងការបានបញ្ជាឲ្យជំនាញចាប់ផ្តើមបាញ់ល្បឿន ផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ៦០Km/h ដោយអនុវត្តចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ តទៅ។
សូមអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕