Close

មន្ត្រីក្រសួងកសិកម្មអំពាវនាវដល់កសិករស្តាប់ការណែនាំរបស់មន្រ្តីជំនាញ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីក្រសួងកសិកម្មអំពាវនាវដល់កសិករស្តាប់ការណែនាំរបស់មន្រ្តីជំនាញ មន្ត្រីក្រសួងកសិកម្មអំពាវនាវដល់កសិករស្តាប់ការណែនាំរបស់មន្រ្តីជំនាញ

បាត់ដំបង៖ លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ស្តាប់ការណែនាំរបស់មន្រ្តីជំនាញកសិកម្ម ក្នុងការប្រើប្រាស់ពូជ បច្ចេកទេសផ្សេងៗ លើសពីនេះលោក ជម្រុញឱ្យកសិករ ងាកមកធ្វើស្រូវសែនក្រអូប ព្រោះមានតម្លៃលើទីផ្សារ ហើយលោកសូមឱ្យកសិករចងក្រងជាសហគមន៍ទំនើប ។

លោក ចាន់ សុវុឌ្ឍ បានអំពាវនាវបែលនេះ ក្នុងពេល លោក និង លោក សុខ លូ អភិបាលខេត្តបាត់ដំបងបាន ចុះពិនិត្យការបង្កបង្កើនផលស្រូវ OM 5451 និងសំណេះសំណាលជាមួយប្រជាកសិករ ដោយផ្ទាល់ស្តីអំពី ការងារបង្កបង្កើនផល ក្នុងដើមឆ្នាំនេះ ស្ថិតនៅចំណុចទួល សំរោង ភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។

មន្ត្រីក្រសួងកសិកម្មអំពាវនាវដល់កសិករស្តាប់ការណែនាំរបស់មន្រ្តីជំនាញ

នាឱកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំមន្រ្តីជំនាញ ព្យាយាមធ្វើយ៉ាងណា ឱ្យកសិករលក់ទិន្និផលស្រូវ បានចំណេញត្រឹមត្រូវទៅតាមទីផ្សារ សកលលោក។

លោក បានបន្តទៀតថា មិនឱ្យមានឈ្មួញទិញណាម្នាក់មកបង្អាប់តម្លៃស្រូវពីបងប្អូនកសិករនោះឡើយ ។

បើតាមរបាយការណ៍ របស់ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បញ្ជាក់ថា ចំណុចទួល សំរោង ភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ផលិតស្រូវ OM5451 លើផ្ទៃដីចំនួន ៣៩០០ហិចតា ។ ការប្រមូលផល ទើបតែបាន ៥%ប៉ុណ្ណោះ នឹងចាប់ប្រមូលផលបន្ត នៅដើមសប្តាហ៌ទី២ ខែកុម្ភៈ នឹងប្រមូលអស់នៅចុងខែកុម្ភៈខាងមុខនេះ ការប៉ាន់ស្មានទិន្និផលជាមធ្យម ៥,៥តោន/ហិចតាសរុប បរិមាណទិន្នផលប្រមាណ ២១៤៥០តោន ៕


មន្ត្រីក្រសួងកសិកម្មអំពាវនាវដល់កសិករស្តាប់ការណែនាំរបស់មន្រ្តីជំនាញ