Close

សាលារាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សង្គម
សាលារាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សាលារាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់កាលពីពេលថ្មីៗនេះថា សាលារាជធានីភ្នំពេញបានត្រៀមរួចរាល់នូវរថយន្តក្រុងចំនួន៤០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ «យើងទើបតែបានជំនួយពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ចំនួន២០០ឡានទៀត។ ដូចនេះនឹងបន្ថែមជើងទៀតនៅឆ្នាំនេះ ជាពិសេសខ្សែរត់ទៅកាន់ខេត្តសៀមរាប និងបន្ទាយមានជ័យ នៅតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ»។

អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ឯកឧត្តម កែវ ចាន់ណារិទ្ធ បានប្រាប់ឱ្យដឹងបន្ថែមថា យោងតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលខាងរដ្ឋាករស្វយ័តដឹកជញ្ជូនកំពុងរៀបចំផែនការបញ្ចេញរថយន្ត និងកម្លាំងក្នុងការអនុវត្តផែនការឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តមួយចំនួន ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ដោយទទួលបានអនុសាសន៍ពីសម្តេចតេជោ ក្រុមការងាររបស់យើងកំពុងតែរៀបចំផែនការបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីរៀបចំឡានក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តមួយចំនួនដូចឆ្នាំមុនៗដែរ។ ដោយឆ្នាំនេះ អាចនឹងមានបន្ថែមចំនួនជើង និងខ្សែរត់ យើងនឹងជូនដំណឹងដល់សាធារណជនក្នុងពេលឆាប់ៗ»៕

អត្ថបទទាក់ទង