Close

ក្រុមការងារអន្តរស្ថាប័នចុះសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 5:01 am ព័ត៌មានជាតិ
ក្រុមការងារអន្តរស្ថាប័នចុះសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រុមការងារអន្តរស្ថាប័នចុះសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ និងសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

គោលបំណង នៃការចុះពិនិត្យនេះ ដើម្បីមើលហេតុប៉ះពាល់ ដែលមានឥទ្ធិពលដល់ការអនុវត្តគម្រោង និងលំហូរចរាចរណ៍ ត្រង់ចំណុចឡើង-ចុះស្ពាន ដើម្បីឈានទៅរកដំណោះស្រាយក្នុងការរចនាប្លង់ស្ពាន ដែលផ្តល់នូវលំហូរចរាចរណ៍យ៉ាងរលូនពេលដំណើរការការដ្ឋានស្ថាបនាស្ពាន និងពេលស្ពានបើកឱ្យប្រើប្រាស់។

ក្រុមការងារអន្តរស្ថាប័នចុះសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ)ជាស្ពានប្រភេទបេតុងខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លងប្រភេទ A/C ទទឹងស្ពានមានប្រវែងសរុប២៧,៥ម៉ែត្រ និងទទឹងផ្លូវប្រវែង២២,៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ, ល្បឿនអតិបរមា៨០ គ.ម/ម៉ោង។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឆ្លងកាត់ទន្លេសាប ស្ពានទី១៖(ចំណុចចាប់ផ្តើមពីម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង១,១៩គ.ម និងស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង១,១៨គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ៣៨០ មានប្រវែង ១,១៧គ.ម។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ឆ្នាំ ២ខែ(៦២ខែ)និងរយៈពេលសាងសង់ចំនួន ៣ឆ្នាំ ៩ខែ(៤៧ខែ)៕

ក្រុមការងារអន្តរស្ថាប័នចុះសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ