Close

ក្រុមបាតុករកូរ៉េប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នាទាមទារឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង

ដោយ៖ Chhan Sreyka ​​ | 21 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រុមបាតុករកូរ៉េប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នាទាមទារឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង ក្រុមបាតុករកូរ៉េប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នាទាមទារឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង

កូរ៉េ៖ ក្រុមបាតុករប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃពុធនេះ នៅខាងក្រៅរដ្ឋសភាកូរ៉េខាងត្បូង ដើម្បីទាមទារឱ្យលោក ប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង។
ក្រុមបាតុករបានស្រែកថា «ចាប់ខ្លួន Yoon Suk Yeol» និង «Trash Yoon Suk Yeol» ហើយបានអំពាវនាវឱ្យមានការចោទប្រកាន់ និងការដកតំណែងរបស់លោក។ នេះបើយោងតាមផលិតករ CNN នៅកន្លែងកើតហេតុ។

ជាមួយគ្នានោះ ក៏មានការអំពាវនាវកាន់តែខ្លាំងឱ្យប្រធានាធិបតី Yoon Suk Yeol ឱ្យចុះចេញពីតំណែង បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីល្ងាចថ្ងៃអង្គារ។ទោះជាយ៉ាងណា ប្រធានាធិបតីកុរ៉េរូបនេះ បានសម្រេចដកវិធានការនេះភ្លាមៗ ក្រោយពីសមាជិកសភាបានបដិសេធជាឯកច្ឆ័ន្ទលើក្រឹត្យរបស់លោក។

បន្ទាប់ពីការតវ៉ាពេញមួយយប់ គេសង្កេតឃើញមានវត្តមានប៉ូលិសយ៉ាងច្រើនៅជុំវិញរដ្ឋសភានោះ។

យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រធានបុគ្គលិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង និងលេខាធិការជាន់ខ្ពស់ជាង ១០ នាក់បានដាក់ពាក្យលាលែងពីតំណែង។
យ៉ាងនេះក្តី លោកប្រធានាធិបតី Yoon Suk Yeol មិនទាន់លាលែងពីតំណែងនៅឡើយទេ បើទោះជាមានការអំពាវនាវកាន់តែខ្លាំងឡើងឱ្យលោកចុះចេញពីតំណែងជុំវិញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីយប់មិញក៏ដោយ។

ក្រុមបាតុករកូរ៉េប្រមាណ ១០០នាក់ប្រមូលផ្តុំគ្នាទាមទារឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង

លោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកទាំងងយប់ថ្ងៃអង្គារនេះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិថា លោកគ្មានជម្រើសអ្វីក្រៅពីនេះទេ ក្នុងគោលដៅដើម្បីរក្សាសេរីភាព និងសណ្តាប់ធ្នាប់ទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។

លោកប្រធានាធិបតីរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមគណបក្សប្រឆំាងបានចាប់យកដំណើរការតាមនីតិវិធីសភាធ្វើជាចំណាប់ខ្មំាងក្នុងការនំាប្រទេសជាតិឈានទៅរកវិបត្តិ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានគូសបញ្ជាក់ទៀត ដោយបានចោទប្រកាន់គណបក្សប្រឆំាងគឺគណបក្សប្រជាធិបតេយ្យពីបទធ្វើវិទ្ធង្សនាចំពោះរដ្ឋ ខណៈដែលដំណើរការរបស់រដ្ឋាភិបាលបានជាប់គំាងដោយសារតែសម្លេងបក្សប្រឆំាងនៅក្នុងសភានោះឯង។

លោក ប្រធានាធិបតីដដែលរូបនេះ បានឱ្យដឹងបន្តទៀតថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ គឺដើម្បីការពារ និងទប់ស្កាត់ពីការគំរាមកំហែងរបស់កម្លំាងប្រឆំាងនឹងរដ្ឋ ដែលមានទំនោគំាទ្រប្រទេសកូរ៉េខាងជើង។

សូមបញ្ជាក់ថា នេះជាករណីលើកដំបូងហើយ ចាប់តំាងពីឆ្នាំ១៩៨០នោះមក បង្កឱ្យមានភាពភ្ញាក់ផ្អើលនិងស្រឡំាងកំាងពីប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដទៃទៀតផងដែរ៕

ក្រុមបាតុករកូរ៉េប្រមាណ ១០០នាក់ប្រមូលផ្តុំគ្នាទាមទារឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង