Close

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ បំបែកកំណត់ត្រា មានអ្នកចូលរួមច្រើនជាងគេ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន កីឡា
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ បំបែកកំណត់ត្រា មានអ្នកចូលរួមច្រើនជាងគេ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ បំបែកកំណត់ត្រា មានអ្នកចូលរួមច្រើនជាងគេ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព សរុប ១៣ ៨៧៧នាក់ ក្នុងនោះ មានជនបរទេស ចំនួន ៣ ៣៤៥នាក់ មកពី ៨៧ប្រទេស។

បើតាមគណៈកម្មការរៀបចំកម្មវិធី បានបញ្ជាក់ថា ចំនួននេះ បានបំបែកកំណត់ត្រា នៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ប្រទេសតែប៉ុណ្ណោះ ។

វត្តមានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ចូលរួមបើក និងរត់ជាមួយអត្តពលិកផង បានញ៉ាំងឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ ឆ្នាំនេះ កាន់តែមានភាពអធិកអធមក្រៃលែង ។

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ បំបែកកំណត់ត្រា មានអ្នកចូលរួមច្រើនជាងគេ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ មានគោលបំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារកម្រិតអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF។

ការរត់ប្រណាំងអន្តរជាតិនេះដែរ មានវិញ្ញាសារចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ។ ជាលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១, ២ និងលេខ៣ រត់ចម្ងាយ ២១គីឡូម៉ែត្រ បានទៅលើកីឡាការិនីមកពីប្រទេសជប៉ុន ទាំង ៣រូប៕

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ បំបែកកំណត់ត្រា មានអ្នកចូលរួមច្រើនជាងគេ