Close

លោកស្រី​ ជា សិរី បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
លោកស្រី​ ជា សិរី បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide លោកស្រី​ ជា សិរី បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide

អូស្ត្រាលី៖​ លោកស្រី​ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide The University of Adelaide នៃប្រទេសអូស្ត្រាលី ដែលបញ្ជាក់ពីការទទួលស្គាល់សមត្ថភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា ។

គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូវីរៈភាពល្អសម្រាប់បំផុសគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។

ក្នុងឱកាសទទួលពានរង្វាន់នេះ លោកស្រីបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងាររបស់លោកស្រីព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួមផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។

លោកស្រី​ ជា សិរី បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide

ក្នុងនាមជាទេសាភិបាលស្ត្រីដំបូងនៅធនាគារជាតិនៃកម្ពុជា លោកស្រី​ ជា សិរី បានសម្រេចស្នាដៃការងារលេចធ្លោជាច្រើន ហើយតែងបានទទួលការអញ្ជើញធ្វើជាវាគ្មិនចែករំលែកចំណេះដឹងនិងបទពិសោធន៍លើឆាកអន្តរជាតិជាច្រើន។

បន្ថែមលើនេះ លោកស្រី​តែងខិតខំយ៉ាងសកម្មក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

គួររំលេចថា លោកស្រីទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោតលើការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃបរិយាបន្នហិរញ្ញវត្ថុ និងសេរីភាវូនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន។

លោកស្រី​ ជា សិរី បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide