Close

អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​ជ្រើសរើសទាហាន​បន្ថយអាយុមក​ត្រឹម​១៨​ឆ្នាំ ដើម្បី​ទប់ស្កាត់​កង្វះ​កម្លាំង​យោធា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​ជ្រើសរើសទាហាន​បន្ថយអាយុមក​ត្រឹម​១៨​ឆ្នាំ ដើម្បី​ទប់ស្កាត់​កង្វះ​កម្លាំង​យោធា អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​ជ្រើសរើសទាហាន​បន្ថយអាយុមក​ត្រឹម​១៨​ឆ្នាំ ដើម្បី​ទប់ស្កាត់​កង្វះ​កម្លាំង​យោធា

អាមេរិក៖ សហរដ្ឋអាមេរិកបានជំរុញប្រទេសអ៊ុយក្រែនឱ្យជ្រើសរើសយោធារបស់ខ្លួនដោយបន្ថយអាយុមកត្រឹម ១៨ ឆ្នាំវិញ ដើម្បីដោះស្រាយកង្វះខាតកម្លាំងយោធា និងធ្វើឱ្យទីតាំងរបស់ខ្លួនចុះខ្សោយនៅលើសមរភូមិ និងនាំឱ្យប្រទេសរុស្ស៊ីទទួលបានផលចំណេញលឿនបំផុតក្នុងរយៈពេលពីរឆ្នាំមកនេះ ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបាននិយាយថា «ទីក្រុង Kyiv ចាំបាច់ត្រូវទម្លាក់អាយុទាហានអប្បបរមាពី ២៥ ឆ្នាំ ដើម្បីជួយទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់រូបនេះបន្តថា «ការពិតដ៏សាមញ្ញគឺថា អ៊ុយក្រែនបច្ចុប្បន្នមិនបានប្រមូលផ្តុំ ឬបណ្តុះបណ្តាលទាហានគ្រប់គ្រាន់ដើម្បីជំនួសចំពោះអ្នកស្លាប់នៅក្នុងសមរភូមិ ខណៈពេល ប្រទេសរុស្ស៊ី កំពុងរក្សាល្បឿនជាមួយនឹងការកើនឡើងនៃយោធា » ។

អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​ជ្រើសរើសទាហាន​បន្ថយអាយុមក​ត្រឹម​១៨​ឆ្នាំ ដើម្បី​ទប់ស្កាត់​កង្វះ​កម្លាំង​យោធា

សំណើរបស់ទីក្រុងវ៉ាស៊ីនតោន បានកើតមានឡើងនៅពេលដែលរដ្ឋបាលរបស់លោក Joe Biden បាននឹងកំពុងរៀបចំជំនួយថវិកាសន្តិសុខចំនួន ៧ ពាន់លានដុល្លារដល់ទីក្រុង Kyiv មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែងនៅក្នុងខែមករា។

ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនត្រូវការទាហាន ១៦០,000 នាក់ ដើម្បីបំពេញជួរមុខរបស់ខ្លួន ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក មើលឃើញថា ចំនួននេះ«នៅកម្រិតទាប»នៅឡើយ។ ប៉ុន្តែប្រទេសអ៊ុយក្រែនមិនមានឆន្ទៈក្នុងការបញ្ចុះអាយុក្រោម ២៥ ឆ្នាំឡើយ ដោយមន្ត្រីអ៊ុយក្រែនបារម្ភអំពីបញ្ហាប្រជាសាស្រ្តដែលប្រទេសនេះប្រឈមមុខ។

លោកប្រធានាធិបតី Volodymyr Zelenskyy បានប្រាប់សភាកាលពីសប្តាហ៍មុនថា «កុំឱ្យមានការរំពឹងទុក រដ្ឋរបស់យើងមិនបានរៀបចំដើម្បីបន្ថយអាយុនៃការជ្រើសរើសយោធាទេ»។ រដ្ឋបាលលោក Biden នៅទីបំផុតបានយល់ព្រមលើសំណើជាច្រើនរបស់ទីក្រុង Kyiv សម្រាប់អាវុធ និងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធទាំងនោះនៅក្នុងប្រទេសរុស្ស៊ី។

យ៉ាងនេះក្តី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃពុធ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនសមត្ថភាពបណ្តុះបណ្តាលដល់ទីក្រុង Kyiv ប្រសិនបើចាត់វិធានការសមស្រប ដើម្បីបំពេញជួររបស់ពួកគេ~~។

ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Kursk និងនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនក្នុងតំបន់ Donetsk បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលភាគីជម្លោះសម្លឹងមើលការពង្រឹងទីតាំងរបស់ពួកគេ និងដណ្តើមយកគំនិតផ្តួចផ្តើមនៅលើសមរភូមិមុនពេលលោក Trump ចូលកាន់តំណែង។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមរយៈពេលជិត ៣ ឆ្នាំឱ្យបានឆាប់បំផុត ខណៈសង្គ្រាមនេះ បង្កឱ្យមានការភ័យខ្លាចក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv ។ លោក Trump នឹងបង្ខំអ៊ុយក្រែនឱ្យទទួលយកលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ។

កាលពីថ្ងៃពុធ លោក Trump បានជ្រើសរើសឧត្តមសេនីយ៍ឯក Keith Kellogg ចូលនិវត្តន៍អាយុ 80 ឆ្នាំ ធ្វើជាបេសកជនពិសេសរបស់លោកសម្រាប់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ដើម្បីសម្របសម្រួលទីក្រុង Kyiv និង Moscow ឱ្យចូលកាន់តុចរចា៕

អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​ជ្រើសរើសទាហាន​បន្ថយអាយុមក​ត្រឹម​១៨​ឆ្នាំ ដើម្បី​ទប់ស្កាត់​កង្វះ​កម្លាំង​យោធា