Close

តោះ! មកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs)

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
តោះ! មកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs) តោះ! មកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs)

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា បញ្ហាអាធ្ញាកណ្ដាល កំពុងក្លាយជាប្រធានបទក្ដៅ សម្រាប់វិស័យបាល់ទាត់កម្ពុជា ដោយសារការកាត់សេចក្ដីមិនមានតម្លាភាព បង្កកំហុសម្ដងហើយម្ដងទៀតទៀត ទើបនាំឲ្យមានការអាក់អន់ស្រពន់ចិត្ត រដូតដល់ក្លិបខ្លះ ស្ទើតែដកខ្លួនចេញពីការប្រកួតក្នុងលីគ។

ជាក់ស្ដែងកាលពីរដូវកាលមុន ក្លិបបាល់ទាត់វិសាខា បានប្រកាសដកខ្លួនពីការប្រកួតលីគកំពូលកម្ពុជាផងដែរ ដោយសារមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ក្នុងជំនួបជាមួយ ភ្នំពេញក្រោន ប៉ុន្តែដោយសារមានការសម្របសម្រួលពីសហព័ន្ធ និងក្រុមហ៊ុនលីគ ទើបក្លិបសម្រេចត្រលប់មកវិញ។

បញ្ហាដដែលនេះ បានកើតឡើងម្ដងទៀត ទៅលើក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បន្ទាប់បិមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលដូចគ្នា ក្នុងជំនួបជាមួយវិសាខា ក្នុងការប្រកួតលីកកំពូលកម្ពុជា សប្ដាហ៍ទី៧ ។ ក្លិបបាល់ទាត់ TIFFY Army FC បានពិចារណាដកខ្លួនចេញពីលីគកំពូលម្ពុ ដោយសារការពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកកាន់ក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាករ ប៉ុន្តែដោយសារមានការសម្របសម្រួលពីសហព័ន្ធ និងក្រុមហ៊ុនលីគ ទើបក្លិបដែលមានលោក ភា សុភ័ត្រា ជាគ្រូបង្វឹក សម្រេចបន្តការប្រកួត។

តោះ! មកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs)

ដោយសារបញ្ហាទាំងនេះហើយ ទើបក្រហ៊ុនលីគកំពូលកម្ពុជា ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ថែមជំនួយការអាជ្ញាកណ្តាល(AARs) ដើម្បីកាត់បន្ថយការបង្កកំហុសរបស់អាជ្ញាកណ្ដាលនៅលើទីលាន។

ការប្រើប្រាស់ជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs) គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការប្រកួតបាល់ទាត់ដូចជា៖
* ធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវក្នុងការសម្រេចចិត្តសំខាន់ៗ៖ (AARs) ត្រូវបានដាក់ឱ្យឃើញយ៉ាងច្បាស់អំពីខ្សែបន្ទាត់ទី និងក្នុងតំបន់ផ្ទៃប៉េណាល់ទី ដោយកាត់បន្ថយយ៉ាងខ្លាំងនូវកម្រិតល្អៀង នៃកំហុសក្នុងការសម្រេចចិត្តទាក់ទងនឹងគ្រាប់បាល់ចូលទី, ចលនាជំហរអហ្វសាយ និងការពិន័យទាត់បាល់១១ម៉ែត្រ ។
* ធ្វើការសម្រេចចិត្តបានលឿនជាងមុន៖ ជាមួយនឹង (AARs) ផ្តល់ព័ត៌មានបានរហ័ស ហើយអាជ្ញាកណ្តាលអាចធ្វើការសម្រេចចិត្តបានកាន់តែលឿន និងត្រឹមត្រូវជាងមុន ដែលនាំឱ្យការប្រកួតកាន់តែមានភាពរលូន និងការពន្យារពេលតិចជាងមុន។

តោះ! មកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs)

* កាត់បន្ថយភាពចម្រូងចម្រាស៖ ការប្រើប្រាស់ (AARs) ផ្តល់ឱ្យមានការថយចុះនៃការសម្រេចចិត្តដ៏ចម្រូងចម្រាស ដោយសារការផ្តល់ព័ត៌មាន និងភស្តុតាងជាក់លាក់ ភាពច្បាស់លាស់ជាងមុនដើម្បីគាំទ្រដល់ការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល។
* បង្កើនទំនុកចិត្តរបស់អាជ្ញាកណ្តាល៖ វត្តមានរបស់ (AARs) ផ្តល់ឱ្យអាជ្ញាកណ្តាល នូវទំនុកចិត្តកាន់តែច្រើនជាងមុនក្នុងការសម្រេចចិត្តបន្ថែមទៀតដោយសារមានការគាំទ្រពីមន្ត្រី (AARs) ដែលនៅជិតនឹងតំបន់ខាងមុខទីដោយផ្តោតលើចំនុចសំខាន់ខ្លាំងជាពិសេស។
* បង្កើនការពេញចិត្តរបស់អ្នកគាំទ្រ៖ ជាទូទៅអ្នកគាំទ្រពេញចិត្តចំពោះការកាត់សេចក្តីដែលត្រឹមត្រូវ សុក្រឹត និងយុត្តិធម៌ដែលផ្តល់ដោយមន្តី្រ(AARs) ធ្វើឱ្យទទួលបានការតាមដានកាន់តែច្រើនជាមួយនឹងការទស្សនាកាន់តែមានភាពរីករាយ។

សរុបមក ការណែនាំអំពី (AARs) បានជះឥទ្ធិពលជាវិជ្ជមានដល់ការប្រកួតកីឡាបាល់ទាត់ ដោយធ្វើឲ្យកាន់តែប្រសើរឡើងនូវភាពត្រឹមត្រូវ និងយុត្តិធម៌នៃការសម្រេចចិត្តសំខាន់ៗ ដែលផ្តល់ឱ្យមានបទពិសោធន៍ថ្មីកាន់តែរីករាយមួយកម្រិតទៀត និងកាន់តែមានភាពជឿជាក់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា AAR មានពាក្យពេញជាភាសាអង់គ្លេស ថា Additional Assistant Referees ដែលបកប្រែជាភាសាខ្មែរថា ជំនួយការអាជ្ញាកណ្តាលបន្ថែម៕


តោះ! មកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs)