Close

លោក ចិន ថៃអាន សម្រេចលក់ភាគហ៊ុនគម្រោងផ្សារ TCC ទាំងអស់ទៅជូនលោកស្រី នូវ គន្ធា

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
លោក ចិន ថៃអាន សម្រេចលក់ភាគហ៊ុនគម្រោងផ្សារ TCC ទាំងអស់ទៅជូនលោកស្រី នូវ គន្ធា លោក ចិន ថៃអាន សម្រេចលក់ភាគហ៊ុនគម្រោងផ្សារ TCC ទាំងអស់ទៅជូនលោកស្រី នូវ គន្ធា

លោក ចិន ថៃអាន (CHEN TAI AN) ដែលជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន ឯ.ក អភិវឌ្ឍគម្រោង ផ្សារ TCC បានឯកភាពក្នុងការលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ជូនលោកស្រី នូវ គន្ធា ។ នេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចខំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ការលក់ភាគហ៊ុនទាំងអស់នេះ បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ពាក់ព័ន្ធករណីរបស់គម្រោង ផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមាន កិច្ចសហការពីក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន ឯ.ក ដែលមានលោក ចិន ថៃអាន (CHEN TAI AN) ជាប្រធានក្រុមប្រឹក្សាភិបាល, ក្រុមហ៊ុន ហ្សង លី អ៊ិនវេសមិន មេនេចមិន (ខេមបូឌា) ឯ.ក, កំពង់ផែស្វយ័ត ភ្នំពេញ, អាជីវករ និងពីគ្រប់ភាគីពាក់ព័ន្ធ។

លោក ចិន ថៃអាន សម្រេចលក់ភាគហ៊ុនគម្រោងផ្សារ TCCទាំងអស់ទៅជូនលោកស្រី នូវ គន្ធា

ប្រភពដដែលបន្តថាលោកស្រី នូវ គន្ធា នឹងក្លាយជាម្ចាស់ភាគហ៊ុនបន្ត នៅក្នុងក្រុមហ៊ុន យុនណាន សេង ម៉ៅ ម៉ិនវេសមិន ឯ.ក និងក្លាយជាម្ចាស់តម្រោង ផ្សារ TCC និងអនុញ្ញាតឱ្យក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសមិន មេនេចមិន (ខេមបូឌា) ឯ.ក ចូលសាងសង់បន្ត តម្រោង ផ្សារ TCC ដើម្បីឈានទៅបញ្ចប់បញ្ហាជាស្ថាពរ។
ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការសម្របសម្រួល ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការងារសាងសង់បញ្ចប់គម្រោង ផ្សារ TCC ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់។

បន្ថែមពីនេះ ក្រសួងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងពីរ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈចូលរួម ដោះស្រាយក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

លោក ចិន ថៃអាន សម្រេចលក់ភាគហ៊ុនគម្រោងផ្សារ TCCទាំងអស់ទៅជូនលោកស្រី នូវ គន្ធា