Close

ហេតុផលចម្បងតែមួយគត់ដែលនាំឲ្យ Mark Zuckerberg ស្លៀកសម្លៀកបំពាក់ដដែលៗទៅធ្វើការ

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ហេតុផលចម្បងតែមួយគត់ដែលនាំឲ្យ Mark Zuckerberg ស្លៀកសម្លៀកបំពាក់ដដែលៗទៅធ្វើការ ហេតុផលចម្បងតែមួយគត់ដែលនាំឲ្យ Mark Zuckerberg ស្លៀកសម្លៀកបំពាក់ដដែលៗទៅធ្វើការ

លោក Mark Zuckerberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយមនុស្សរាប់លាននាក់ កំពុងប្រើប្រាស់ពេញពិភពលោក។

កើតនៅឆ្នាំ១៩៨៤ សហគ្រិនវ័យក្មេងរូបនេះ បានក្លាយជាមហាសេដ្ឋីលំដាប់ទី៧ លើពិភពលោក ហើយមានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ៦៦ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣)។

បើទោះបីជាមានលុយក្នុងដៃចាយមួយជីវិតមិនអស់ក៏ដោយ ក៏មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ តែងតែស្លៀកសម្លៀកបំពាក់ដដែលៗទៅធ្វើការ។ តើអ្នកដឹងទេ មូលហេតុអ្វីបានជាគាត់ធ្វើបែបនេះ?

ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន មហាសេដ្ឋីវ័យក្មេងជាងគេរូបនេះ ភាគច្រើនមិនត្រូវបានលាតត្រដាងនោះទេ ប៉ុន្តែក្រោមកិច្ចសម្ភាសន៍ផ្ទាល់ពីជីវិតឯកជន លោក Mark Zuckberberg ត្រូវបានគេចោទសួរថា ហេតុអ្វីបានជាលោកចូលចិត្តពាក់អាវយឺតដៃខ្លី (អាវយឺត Facebook) ជារៀងរាល់ថ្ងៃ? សំណួរនេះ ត្រូវបានលោកឆ្លើយដោយងាយ និងខ្លីថា លោកពាក់អាវយឺតនេះ ដោយសារតែលោករវល់ និងគ្មានពេលគ្រប់គ្រាន់។

គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា តើ Mark Zuckerberg រវល់ខ្លាំងកម្រិតណា?

លោកបានពន្យល់បន្តទៀតថា នៅពេលព្រឹក លោកមិនចង់តែងខ្លួន ជាពិសេសគឺមិនចង់ចំណាយពេលវេលាខ្ជះខ្ជាយក្នុងការស្លៀកពាក់នោះទេ ដូច្នេះហើយលោកក៏សម្រេចចិត្តពាក់អាវយឺតនោះទៅធ្វើការជាប្រចាំ។

តាមទម្លាប់គឺលោកភ្ញាក់ពីគេងនៅម៉ោង៨ព្រឹក និងបើក Facebook, Facebook Messenger, និង WhatsApp លើទូរស័ព្ទដៃផ្ទាល់ខ្លួនមុនពេលគាត់ចាប់ផ្តើមទំនាក់ទំនងជាមួយមនុស្សដទៃ។

បន្ទាប់ពីបើកបណ្ដាញសង្គមទាំងនោះរួចហើយគឺលោកហាត់ប្រាណ ប៉ុន្តែសកម្មភាពមួយនេះលោកធ្វើវាប្រមាណ ៣ដងប៉ុណ្ណោះ ៊ក្នុងមួយសប្ដាហ៍។

គួរកត់សម្គាល់ថា សម្លៀកបំពាក់របស់លោកសម្រាប់ធ្វើការនោះ រួមមាន ខោខូវប៊ូយ, ស្បែកជើងប៉ាត់តា, និងអាវយឺតពណ៌ប្រផេះ។ ក្នុងទូសម្លៀកបំពាក់គាត់ សុទ្ធតែមានសម្លៀកបំពាក់ប្រភេទនេះ។

នៅមានរឿងមួយទៀតដែលមេធំ Facebook រូបនេះ បានបង្ហាញឲ្យពិភពលោកដឹងដែរ មានមូលហេតុផ្សេងមួយទៀត នោះគឺលោកបានយកគំរូតាមបិតាស្ថាបនិក Apple គឺលោក Steve Jobs ដែលតែងតែស្លៀកសម្លៀកបំពាក់ដដែលៗ៕

អត្ថបទទាក់ទង