Close

អនុម័តជាគោលការណ៍លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អនុម័តជាគោលការណ៍លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” អនុម័តជាគោលការណ៍លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”

ភ្នំពេញ៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ គ.អ.ទ.ស. នៅថ្ងៃទី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” ។

សេចក្តីព្រាង សេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” សំដៅដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ដើម្បីកែលម្អ និងដោះស្រាយរាល់បញ្ហាប្រឈមនៅតាមខ្សែច្រវាក់តម្លៃ នៃការធ្វើដំណើរទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលក្នុងវិធានការគន្លឹះនេះបានស្នើឡើងជា ២ចង្កោម គឺ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរក្នុងស្រុកមកទស្សនា ខេត្តសៀមរាម។

អនុម័តជាគោលការណ៍លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”

ដោយឡែក សេចក្តីព្រាង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” មានចក្ខុវិស័យ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យបានល្អប្រសើរ ក្នុងនោះ (១)-ជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងក្នុងស្រុក ឱ្យទៅលំហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តសៀមរាប, (២)-បង្កើនការរីកលូតលាស់អាជីវកម្មទេសចរណ៍ និងអាជីវកម្មក្នុងវិស័យគាំទ្រ នៅខេត្តសៀមរាប និង (៣)-ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញទទួលបានផលពីការរីកចម្រើននៃវិស័យទេសចរណ៍ឡើងវិញ។

សេចក្តីព្រាង“ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” ត្រូវបានរៀបចំឡើងដើម្បីកំណត់នូវសកម្មភាពដែលផ្តល់ផលភ្លាមៗ សម្រាប់រយៈពេលខ្លី និងរយៈពេលមធ្យម តាមរយៈការធ្វើអាទិភាវូបនីយកម្មសកម្មភាពរបស់គ្រប់តួអង្គលើការគ្រប់គ្រង ការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប ដោយបន្ស៊ីពីខ្លឹមសារនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” និងស្របតាមការវិវត្តជាក់ស្តែងនៃបរិបទទីផ្សារទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តក្នុងខេត្តសៀមរាបឱ្យបាន “គ្រប់រដូវកាល មកច្រើនដង ស្នាក់នៅយូរ និងចំណាយច្រើនជាងមុន”។

អនុម័តជាគោលការណ៍លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”

ក្រៅពីនេះ អង្គប្រជុំគាំទ្រលើ “គម្រោងអាទិភាពចំនួន៧ ” ដែលគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍សៀមរាបក្នុងរយៈពេល ០៤ឆ្នាំខាងមុខនេះរួមមាន៖ គម្រោងទី១៖ អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្រុងសៀមរាប (ផ្សារចាស់ និងវត្តរាជបូណ៌) គម្រោងទី២៖កែលម្អបទពិសោធន៍ទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងតំបន់អង្គរ គម្រោងទី៣៖លើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ចុងឃ្នៀស គម្រោងទី៤៖លើកកម្ពស់ភាពទាក់ទាញទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គម្រោងទី៥៖អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃនៅក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប គម្រោងទី៦៖អភិវឌ្ឍន៍ទេសចរណ៍តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម- “ភ្នំគូលែន” និង គម្រោងទី៧៖ បង្កើតភាពទាក់ទាញទេសចរណ៍ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

ការរៀបចំគម្រោងអាទិភាពទាំង៧នេះ ពិតជាបានឆ្លុះបញ្ចាំងលើអភិក្រមចំនួន៤ គឺ៖ ទី១).ភាពចាំបាច់, ទី២).ត្រូវតែធ្វើ, ទី៣). ភាពអាចធ្វើទៅបាន និងទី៤).ភាពសមហេតុផល ៕


អនុម័តជាគោលការណ៍លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”