លោកស្រី Melania Trump បង្ហាញវត្តមានជាលើកទីមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump
អាមេរិក៖ ភរិយារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គឺលោកស្រី Melania Trump បានបង្ហាញវត្តមានដ៏កម្រមួយ នៅឯកម្មវិធីជួបជុំព្រឹត្តិការណ៍នៃ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump នៅទីតាំង Madison Square Garden កាលពីថ្ងៃអាទិត្យ ដើម្បីណែនាំខ្លួន លោក Trump ដែលជាស្វាមីរបស់លោកស្រី។
លោកស្រី Melania Trump ត្រូវបានគេរាយការណ៍ពីអវត្តមានលោកស្រីក្នុងកម្មវិធីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ជាច្រើនលើកចាប់តាំងពីថ្ងៃចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់សហរដ្ឋអាមេរិក ឆ្នាំ ២០២៤។
នាឱកាសនោះ លោក ស្រី Melania Trump ត្រូវបានណែនាំដោយមហាសេដ្ឋី Trump ដែលជាសម្ព័ន្ធមិត្តលោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក។ លោកស្រី Melania បាននិយាយដោយមិនច្បាស់លាស់អំពី «ការថយចុះគុណភាពនៃជីវិត» និង «អស្ថិរភាពសេដ្ឋកិច្ច» នៅក្នុងសហរដ្ឋអាមេរិក ។
លោកស្រីបានផ្តល់សារនៃក្តីសង្ឃឹមដោយនិយាយថា« ទីក្រុងញូវយ៉ក និងអាមេរិកត្រូវការត្រលប់មកវិញនូវវេទមន្ត ។ ចូរយើងចាប់ផ្តើមជាមួយគ្នាជាមួយនឹងទស្សនៈវិស័យរួមគ្នាដែលកសាងលើភាពអស្ចារ្យរបស់អាមេរិក។ ចូរចាប់យកពេលនេះ ហើយបង្កើតប្រទេសសម្រាប់ថ្ងៃស្អែក ជាអនាគតដែលយើងសមនឹងទទួលបាន»។
លោកស្រី Melania បានបង្ហាញខ្លួនតិចតួចបំផុត នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump។ គេធ្លាប់ឃើញលោកស្រី នៅក្នុង សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ប៉ុន្តែ លោកស្រីមិនបាននិយាយអ្វីនោះទេនៅពេលនោះ ។ ក្រោយមក លោកស្រីបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើកដំបូងលើជីវិតរបស់លោក Trump កាលពីខែកក្កដា ។
បើតាមកាសែត New York Times បានរាយការណ៍ថា ការជួបជុំនៅក្នុងព្រឹត្តិការណ៍នៃ យុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃអាទិត្យ គឺជាលើកទីមួយរបស់លោកស្រី ៕