Close

គម្រោងធំៗចំនួន ២ នៅទិសឦសាន្ត នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គម្រោងធំៗចំនួន ២ នៅទិសឦសាន្ត នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក គម្រោងធំៗចំនួន ២ នៅទិសឦសាន្ត នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក

មណ្ឌលគិរី៖ សមិទ្ធផលធំៗ ចំនួន ២ គឺ គម្រោង
ទំនប់អាងទឹកអូរតធិបតី និង គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរ សម្រាប់ប្រជាពលរដ្ឋរស់នៅទិសឦសាន្ត នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នាថ្ងៃស្អែកនេះ

ទំនប់អាងទឹកអូរតធិបតី ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

គម្រោងធំៗចំនួន ២ នៅទិសឦសាន្ត នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក

គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរ ស្ថិតក្នុងស្រុកអូររាំង និងទំនប់លើនិងទំនប់ក្រោមស្ថិត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍ ន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥០០០ ហិកតា៕

គម្រោងធំៗចំនួន ២ នៅទិសឦសាន្ត នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក