Close

មនុស្ស ៨៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអគារមួយកន្លែងនៅភាគខាងជើងតំបន់ Gaza

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
មនុស្ស ៨៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអគារមួយកន្លែងនៅភាគខាងជើងតំបន់ Gaza មនុស្ស ៨៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអគារមួយកន្លែងនៅភាគខាងជើងតំបន់ Gaza

បរទេស៖ យ៉ាងហោចណាស់មនុស្ស ៨៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលលើអគារជាច្រើន នៅយប់ថ្ងៃសៅរ៍នៅស្រុក Beit Lahia ភាគខាងជើងតំបន់ Gaza ។ នេះ បើតាមសារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃចន្ទនេះ ដោយស្រង់យកទិន្នន័យចេញពីក្រសួងសុខាភិបាល ។

បើតាមប្រភពដដែល ក្រោយការវាប្រហារនេះ គិតមកទល់ពេលនេះ ត្រូវបានគេរកឃើញសាកសពចំនួន ២៧ នាក់ហើយ ខណ សាកសពមនុស្ស ៦០នាក់ស្ថិតនៅក្រោមគំនរអគារបាក់បែក។ ជាមួយគ្នានោះដែរ ក៏មានមនុស្សជាង ៤០ នាក់បានរងរបួស ស្រាល និងធ្ងន់ ផងដែរ។

ខ្សែអាត់វីដេអូមួយ បានបង្ហាញសាកសពកុមារជាច្រើននាក់ក្នុងចំណោមសាកសពទាំងនោះ ហើយជាច្រើននាក់មានរបួសធ្ងន់ធ្ងរ។ វីដេអូផ្សេងមួយទៀតបានបង្ហាញពីសាកសពជាច្រើនត្រូវបានគេច្រកថង់នៅមន្ទីរពេទ្យ និងមានសាច់ញាតិនៃសាកសពនោះបានចូលរួមរំលែកទុក្ខ។

មនុស្ស ៨៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអគារមួយកន្លែងនៅភាគខាងជើងតំបន់ Gaza

ខ្សែអាត់វីដេអូមួយទៀតនៅពេលយប់បានបង្ហាញឱ្យឃើញក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតនៅតាមគំនរបាក់បែកដើម្បីស្វែងរកអ្នកនៅរស់ និងជនរងគ្រោះ។

ទោះជាយ៉ាងណា កងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) បានច្រានចោលរបាយការណ៍ពីការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដែលថាមនុស្ស ៧៣នាក់ ត្រូវបានសម្លាប់ជាការបំផ្លើស ដោយនិយាយថា ខ្លួនប្រតិបត្តិការក្នុងលក្ខណៈច្បាស់លាស់ និងចំគោលដៅ៕