Close

បិតាសៀករហ័សសកម្មខ្មែរ ចៅ ហ្វា និងជាផលិតករខ្សែភាពយន្ត ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បិតាសៀករហ័សសកម្មខ្មែរ ចៅ ហ្វា និងជាផលិតករខ្សែភាពយន្ត ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ បិតាសៀករហ័សសកម្មខ្មែរ ចៅ ហ្វា និងជាផលិតករខ្សែភាពយន្ត ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ

ភ្នំពេញ៖ ក្រុមដំណើរខ្មែរបានទទួលដំណឹងមកថា លោកព្រឹទ្ធាចារ្យ ចៅ ហ្វា បិតាសៀករហ័សសកម្មខ្មែរ និងជាផលិតករខ្សែភាពយន្តរឿង វាសនាបុប្ផាកម្ពុជាក្រោម ឆ្នាំ១៩៧៤ បានទទួលមរណភាពនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយឧបទេវហេតុដួលដាច់សរសៃឈាមខួរក្បាលកាលពីព្រលឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា៖​ «សពរបស់លោកតា នឹងធ្វើបុណ្យតាមគន្លងប្រពៃណីនៅគេហដ្ឋានរបស់លោក ចៅ ពុទ្ធតារា កូនប្រុសបង្កើតរបស់លោកក្នុងបុរីលឹមឈៀងហាក់ ចម្ការដូង រាជធានីភ្នំពេញ»។

លោកព្រឹទ្ធាចារ្យ ចៅ ហ្វា មានស្រុកកំណើតនៅទឹកដីកម្ពុជាក្រោម បានប្រឡូកក្នុងវិស័យសិល្បៈសៀកតាំងពីដើមទសវត្ស៥០ ដោយមានទេពកោលស្យខ្ពស់ និងប៉ិនប្រសប់។

តាំងពីសម័យសង្គមរាស្រ្តនិយម មហាជនខ្មែរស្គាល់ឈ្មោះលោកតាយ៉ាងច្បាស់ ដោយធ្លាប់ឃើញលោកតាសម្តែងលើឆាកសិល្បៈនៃពិធីសមាជជាតិ និងពិធីបុណ្យទានផ្សេងៗនៅទូទាំងប្រទេស។

នៅឆ្នាំ១៩៧៤ លោកព្រឹទ្ធាចារ្យ បានកសាងខ្សែភាពយន្តមួយរឿង វាសនាបុប្ផាកម្ពុជា ដោយបានបញ្ចូលឈុតឆាកសៀករហ័សសកម្មដ៏រស់រវើករបស់លោកតា បញ្ចូលក្នុងខ្សែភាពយន្តផងដែរ៕

បិតាសៀករហ័សសកម្មខ្មែរ ចៅ ហ្វា និងជាផលិតករខ្សែភាពយន្ត ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ