កម្ពុជា-ចិនចុះ MOU លើកកម្ពស់អភិវឌ្ឍឧស្សាហកម្មវប្បធម៌
បេងកាំង៖ ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ខ្សែក្រវ៉ាត់លើកទី៣ ស្តីពីកម្មសិទ្ធិបញ្ញា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយរដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិចិន ដើម្បីពង្រឹងកិច្ចសហការផ្នែកសិទ្ធិអ្នកនិពន្ធកម្ពុជាចិន។
គោលបំណងនៃការចុះអនុស្សារណ:យោគយល់គឺផ្តោតសំខាន់លើកិច្ចសហការទូទៅរវាងភាគីកម្ពុជាចិនលើការពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលមន្ត្រីជំនាញ រួមទាំងវិស័យឯកជនដើម្បីលើកកម្ពស់អភិវឌ្ឍឧស្សាហកម្មវប្បធម៌៕