គ្រឹះស្ថានអង្គរសម្រេចកែទម្រង់ដំណាក់កាលទី១ នៃប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណ
សៀមរាប៖ គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹង ស្តីពីការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណ
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការកែទម្រង់ដំណាក់កាលទី១ នៃប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណ។
តាមរយៈសេចក្តីជូនដំណឹងនេះ គឺ លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ ។
សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូល ប្រាសាទវិញ៕