Close

ទីបំផុត! អាហ្សង់ទីន បរាជ័យលើកដំបូងក្នុងរយៈពេល ១១ខែ ក្រោមថ្វីជើង កូឡុំប៊ី នៅវគ្គជម្រុះ World Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
ទីបំផុត! អាហ្សង់ទីន បរាជ័យលើកដំបូងក្នុងរយៈពេល ១១ខែ ក្រោមថ្វីជើង កូឡុំប៊ី នៅវគ្គជម្រុះ World Cup ទីបំផុត! អាហ្សង់ទីន បរាជ័យលើកដំបូងក្នុងរយៈពេល ១១ខែ ក្រោមថ្វីជើង កូឡុំប៊ី នៅវគ្គជម្រុះ World Cup

បន្ទាប់ពីឈ្នះ ១២លើកជាប់ៗគ្នា ព្រឹកមិញនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni បានស្គាល់បរាជ័យលើកដំបូង គិតចាប់តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមថ្វីជើងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតជម្រុះ World Cup ជុំទី៨ ប្រចាំតំបន់អាមេរិកឡាទីន។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រកួតចាញ់ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងការប្រកួតជម្រុះ World Cup ដូចគ្នា។

កាលពីព្រឹកមិញនេះ អាហ្សង់ទីន បានប្រកួតចាញ់ក្រុមកូឡុំប៊ី ២-១ ក្នុងទឹកដីនៃប្រទេសកូឡុំប៊ី។ ក្នុងការប្រកួតនេះ នៅតង់ទីមួយ កូឡុំប៊ី បាននាំមុខ ១-០ ដោយកីឡាករ Yerson Mosquera បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់ James Rodrigues។

ទីបំផុត! អាហ្សង់ទីន បរាជ័យលើកដំបូងក្នុងរយៈពេល ១១ខែ ក្រោមថ្វីជើង កូឡុំប៊ី នៅវគ្គជម្រុះ World Cup

យ៉ាងណានៅដើមតង់ទីពីរ អាហ្សង់ទីន បានតាមស្មើមកវិញ តាមរយៈការស៊ុតបញ្ចូលទីរបស់ Nicolás González ។ ប៉ុន្តែ James Rodríguez បានស៊ុតបាល់ពិន័យប៉េណាល់ទី ជ័យឲ្យ កូឡុំប៊ី យកឈ្នះ អាហ្សង់ទីន ២-១។

គួរបញ្ជាក់ថា ការប្រកួតនេះ មិនមានវត្តមានតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi នោះទេ ដោយសាររងរបួសកជើងខាងស្តាំ អំឡុងការប្រកួតពានរង្វាន់ Copa America 2024 វគ្គផ្តាច់ព្រ័ត្រនាទឹកដីសហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែកក្កដា។ ដោយសាររបួសនេះ កីឡាករ វ័យ៣៧ឆ្នាំ បានអវត្តមានពីការប្រកួតលើទីលានជាច្រើនសប្តាហ៍មកហើយ ដោយក្នុងនោះមានទាំងការប្រកួតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និង ការប្រកួតក្លិប Inter Miami របស់គេផងដែរ៕

ទីបំផុត! អាហ្សង់ទីន បរាជ័យលើកដំបូងក្នុងរយៈពេល ១១ខែ ក្រោមថ្វីជើង កូឡុំប៊ី នៅវគ្គជម្រុះ World Cup