Close

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅអ៊ីស្រាអែលទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅអ៊ីស្រាអែលទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅអ៊ីស្រាអែលទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង

បរទេស៖ កំហឹងជាតិបានកើតឡើងភ្លាមៗ ដោយមនុស្សរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីស្រាអែល បន្ទាប់ពីសាកសពចំណាប់ខ្មាំងចំនួន ៦នាក់ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ឃុំឃាំងនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានទាហានរកឃើញ។

តាមការចុះផ្សាយរបស់សារព័ត៌មានBBC ក្រុមអ្នកតវ៉ាជាច្រើននាក់ពាក់ទង់ជាតិអ៊ីស្រាអែលបានធ្វើដំណើរមកពីទីក្រុង Tel Aviv ទីក្រុង Jerusalem និងទីក្រុងផ្សេងទៀត ដោយពួកគេចោទប្រកាន់ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋាភិបាលរបស់ខ្លួនថាមិនបានធ្វើអ្វីឱ្យបានគ្រប់គ្រាន់ ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយក្នុងការធានាការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤។

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅអ៊ីស្រាអែលទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង

ការតវ៉ាកាលពីថ្ងៃអាទិត្យមានសន្តិភាពល្អប្រសើរ ប៉ុន្តែហ្វូងមនុស្សបានទម្លុះខ្សែប៉ូលីស ដោយបិទផ្លូវហាយវេដ៏ធំមួយក្នុងទីក្រុង Tel Aviv។ ការតវានេះកើតឡើងនៅពេលដែល មេសហជីពការងាររបស់ប្រទេសអ៊ីស្រាអែល លោក Histadrut បានអំពាវនាវឱ្យមានកូដកម្មទូទៅទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ដោយជំរុញឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយ ថា សាកសពទាំងចំណាប់ខ្មាំងចំនួន ៦នាក់ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងផ្លូវរូងក្រោមដីមួយក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
ចំណាប់ខ្មាំងទាំងនោះត្រូវបានគេស្គាល់អត្តសញ្ញាណ និងមានឈ្មោះ Carmel Gat, Eden Yerushalmi, Hersh Goldberg-Polin, Alexander Lobanov, Almog Sarusi និង Master Sgt Ori Danino ។

IDF បាននិយាយថា ពួកគេត្រូវបានសម្លាប់ភ្លាមៗ មុនពេលដែលកងទ័ពរបស់ខ្លួនទៅដល់ពួកគេកាលពីថ្ងៃសៅរ៍។ នេះបានបង្កឱ្យមានការតវ៉ាកាលពីថ្ងៃអាទិត្យ ដោយហ្វូងមនុស្សបានចោទប្រកាន់រដ្ឋាភិបាល និងលោក Netanyahu ដោយផ្ទាល់ពីការខកខានក្នុងការជួយសង្គ្រោះចំណាប់ខ្មាំងដែលនៅសេសសល់ទាំងនោះ៕