Close

ខេត្តសៀមរាបរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិព្រះមហាក្សត្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តសៀមរាបរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិព្រះមហាក្សត្រ ខេត្តសៀមរាបរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិព្រះមហាក្សត្រ

សៀមរាប៖ ខេត្តសៀមរាបរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិវេណប្រាសាទអង្គរវត្ត ។

កម្មវិធីនេះ រៀបចំធ្វើក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃថ្ងៃទី២៩ ដល់ ៣០ ខែតុលា ឆ្នាំ២០២៤ ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បកខ្មែរ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ខេត្តសៀមរាបរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិព្រះមហាក្សត្រ

ជាមួយនឹង ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះរួមមាន : ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ សកម្មភាពថ្ងៃទី១ “ភាពរុងរឿងនៃអាណាចក្រអង្គរ” ដែល ពិធីបើកព្រឹត្តិការណ៍ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (មុខប្រាសាទបាយ័ន), ពិធីដង្ហែព្រះមហាក្សត្រខ្មែរនាសម័យអង្គរ(ចំនួនសិល្បករ៥០០នាក់)
, របាំទេវ (ផាត់មុខស) , ល្ខោនខោល និង ការអនុញ្ញាតអោយភ្ញៀវទេសចរថតរូប។

ដោយឡែក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សកម្មភាពថ្ងៃទី២ “ស្នាមញញឹមនៃកម្ពុជា ” មានទស្សនាសិល្បៈ និងភ្លក្សម្ហូបអាហារខ្មែរ រាំលេងកម្សាន្ត ថតរូប និងធ្វើបទសម្ភាសន៍ជាមួយតារាល្បីៗនៃកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនានា នៅមុខប្រាសាទបាយ័ន, កម្មវិធីបញ្ចប់តាមភាពជាក់ស្តែង (ការអស់ម្ហូប ឬបញ្ហាអាកាសធាតុផ្សេងៗ)៕

ខេត្តសៀមរាបរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិព្រះមហាក្សត្រ