Close

ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១% ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១%

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១% នៃចំនួនសត្វត្រយងយក្សសរុបក្នុងពិភពលោក។

ដោយផ្អែកលើលទ្ធផលនៃការធ្វើជំរឿនដែលធ្វើឡើងនៅដើមឆ្នាំនេះ យើងបានរកឃើញចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ចំនួន ៣៣ ក្បាល ដែលចំនួននេះមានស្ថិរភាពបើប្រៀបធៀបទៅនឹងព័ត៌មានមូលដ្ឋានឆ្នាំ ២០១៩។

នេះគូសបញ្ជាក់សារជាថ្មីថា លំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វបក្សីដ៏កម្រមួយនេះ និងមានបណ្តុំសត្វត្រយងយក្សជ្រកកោនច្រើនបំផុតមួយនៅក្នុងពិភពលោក» នេះបើតាមប្រសាសន៍របស់លោក ប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិកម្ពុជា។

ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១%

ជំរឿនសត្វត្រយងយក្សឆ្នាំ ២០២៤ នៅស្រុកលំផាត់ បានប្រើវិធីសាស្ត្រស្តង់ដាមួយ ក្នុងការវាស់ស្ទង់និន្នាការចំនួនសត្វប្រភេទជិតផុតពូជបំផុតមួយនេះ ដើម្បីត្រួសត្រាយផ្លូវដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ ជំរឿននេះគឺជាផ្នែកមួយនៃគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង ធ្វើការឆ្ពោះទៅរកការបង្កើតឥណទានកាបូនដោយកាត់បន្ថយការកាប់បំផ្លាញ និងការបាត់បង់ព្រៃឈើ។

ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១%

អត្ថបទទាក់ទង