Close

ព្រះមហាក្សត្រថៃតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ព្រះមហាក្សត្រថៃតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីជាផ្លូវការ ព្រះមហាក្សត្រថៃតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីជាផ្លូវការ

ថៃ៖ លោកស្រី Paetongtarn Shinawatra ត្រូវបានព្រះមហាក្សត្រថៃ ឡាយព្រះហស្ថលេខា តែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ត្រឹមតែពីរថ្ងៃ បន្ទាប់ពីសភាបានជ្រើសរើសលោកស្រី ដោយបើកផ្លូវឱ្យលោកស្រីបង្កើតគណៈរដ្ឋមន្ត្រីនៅប៉ុន្មានសប្តាហ៍ខាងមុខ។

លោកស្រី Paetongtarn មានអាយុ ៣៧ឆ្នាំប៉ុណ្ណ៉ោះ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី លោក Srettha Thavisin ត្រូវបានសម្រេចបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយតុលាការធម្មនុញ្ញ ។

កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី Paetongtarn បានទទួលសម្លេងពីរភាគបីនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសុក្រ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងជាត្រកូលស៊ីណាវ៉ាត្រាទី៣ ដើម្បីឡើងកាន់តំណែង បន្ទាប់ពីលោកថាក់ស៊ីន និងម្តាយមីងរបស់នាងគឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។

ព្រះមហាក្សត្រថៃតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីជាផ្លូវការ

ស្ថិតនៅក្នុងការស្លៀកពាក់ឯកសណ្ឋានផ្លូវការ លោកស្រី Paetongtarn បានលុតជង្គង់គោរពចំពោះរូបព្រះមហាក្សត្រ មុនពេលថ្លែងសុន្ទរកថាដ៏ខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រី។

លោកស្រីបានថ្លែងថា៖ «ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំរួមជាមួយសមាជិកសភាដោយបើកចំហ»។

លោកស្រីបន្តថា៖ «ខ្ញុំនឹងស្តាប់មតិអ្នកទាំងអស់គ្នាដើម្បីយើងរួមគ្នានាំប្រទេសទៅមុខដោយស្ថិរភាព»

ព្រះមហាក្សត្រថៃតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីជាផ្លូវការ