លោកវរសេនីយ៍ឯក សំ វិច្ឆិកា ប្រជុំតាម ZOOM ជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីក្រុមការងារបានប្រជុំតាម ZOOM ជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារព័ត៌មាននិងប្រតិកម្មហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើការងារព័ត៌មាននិងប្រតិកម្មរហ័ស ដោយធ្វើការបកស្រាយ បំភ្លឺកុំឲ្យមហាជនយល់ច្រឡំ ចំពោះព័ត៌មានមិនពិត ផ្សព្វផ្សាយលើបណ្តាញសង្គម ដែលមានចារឹកញុះញង់បង្កចលាចលក្នុងសង្គម៕