Close

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន ៥០នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន ៥០នាក់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន ៥០នាក់

ភ្នំពេញ៖ ដោយមានការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរងផែនការងារធនធានមនុស្ស, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន ៥០នាក់។

សិក្ខាសាលានេះ រៀបចំធ្វើ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមការធ្វើបានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញដោយ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុបចំនួន៥០នាក់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់

វគ្គបណ្តុះបណ្តាលនេះ សំដៅលើការពង្រីកចំណេះជំនាញក្នុងការគ្រប់គ្រង តាមដានឆ្លើយតប បកស្រាយដើម្បីបន្សាបព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត នៅតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាព កុំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឱ្យមានការជឿជាក់ខ្វះការពិចារណា ដែលអាចធ្វើការសម្រេចចិត្តខុសបង្កជះឥទ្ធិពលអាក្រក់ណាមួយនៅក្នុងសង្គម ឬនៅក្នុងជីវភាពប្រចាំថ្ងៃ នៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ពីការបង្កើតឡើងដោយក្រុមទុច្ចរិតណាមួយនោះ។

វគ្គបណ្តុះបណ្តាលបំប៉នជំនាញសិក្សាលើមេរៀន:១.ការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត
២.ភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត និង ៣. យុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់