Close

ក្រុមហ៊ុនបរទេសមួយបោះទុន ១លានដុល្លារសាងសង់រោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំងនៅខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនបរទេសមួយបោះទុន ១លានដុល្លារសាងសង់រោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំងនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបរទេសមួយបោះទុន ១លានដុល្លារសាងសង់រោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំងនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក មានទីតាំងនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលបានស្នើសុំធ្វើការវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំង និងការដ្ឋានឧបករណ៍ដៃ គ្រឿងប្រើប្រាស់ទូទៅដែលមានទុនចុះបញ្ជី ១លានដុល្លាអាមេរិក ។

ក្រុមហ៊ុននេះ ជាភាគហ៊ុនបរទេស ១០០ភាគរយ ទុនវិនិយោគ ១.៧៤២.០០០ដុល្លាអាមេរិក លើទំហំផ្ទៃដីអគារ ២.៨០០ម៉ែត្រការ៉េ ដែលបានស្នើសុំវិនិយោគមកអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដែលមានទុនក្រោម ៥លានដុល្លាអាមេរិក

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុននេះ ៕

ក្រុមហ៊ុនបរទេសមួយបោះទុន ១លានដុល្លារសាងសង់រោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំងនៅខេត្តព្រះសីហនុ