Close

សូមបង្កើនការប្រុងប្រយ័ត្ន! កុមារីកម្ពុជាម្នាក់បានស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សង្គម
សូមបង្កើនការប្រុងប្រយ័ត្ន! កុមារីកម្ពុជាម្នាក់បានស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1 សូមបង្កើនការប្រុងប្រយ័ត្ន! កុមារីកម្ពុជាម្នាក់បានស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1

ភ្នំពេញ​ : តាមរយៈ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល​ បានរកឃេីញករណីជំងឺផ្តាសាយបក្សី​ H5N1 លេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។

តាមរយៈ​សេចក្ដីប្រកាសផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានបញ្ជាក់ថា  កុមារី​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​ ។  ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​ ។

នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់មានវិជ្ជមាន​មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​ ។

សូមបងប្អូនកុំប៉ះពាល់សត្វឈឺ​ ឬងាប់​ ទាំងសត្វបក្សីស្រុក​ និងបក្សីព្រៃ​ ហើយចំពោះ
អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬរាយការណ៍ទៅលេខ​ ១១៥​ ។

អត្ថបទទាក់ទង