ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់អ្នកមានម៉ូតូជិះសូមឈប់ជិះបង្ហោះទៀត មិនត្រឹមតែសមត្ថកិច្ចចាប់ដោះកង់មុខទុកទេគឺដកហូតទុក ៣ខែ

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
បានជំរាបជូនព៏តមានដល់អាណាព្យាបាលនិងសិស្សានុសិស្សនិងប្អូនៗយុវជនទាំងអស់ថា ចាប់ពីម៉ោងនេះទៅអ្នកមានម៉ូតូជិះសូមឈប់ជិះបង្ហោះទៀតមិនត្រឹមតែសមត្ថកិច្ចចាប់ដោះកង់មុខទុកទេគឺ(ដកហូតមធ្យោបាយរក្សាទុកនៅកន្លែងសមត្ថកិច្ចរយះពេល៣ខែ)។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងបែបនេះ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នា ២០២៤ អធិការខណ្ឌសែនសុខបានឃាត់ក្មេងបង្ហោះម៉ូតូជាក់ស្ដែងចំនួន៤គ្រឿង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲដកហូតទុកហើយ។ម្យ៉ាងទៀតអ្នកមានរថយន្តនិងម៉ូតូ សូមកំបង្ករបំពងសម្លេងដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ២៤/២៤ម៉ោងគ្រប់ទីកន្លែង(គឺបំពាក់កែឆ្នៃខុសពីភាពដើម)។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សង្ឃឹមថា អស់លោក លោកស្រីនិងយុវជនសិស្សានុសិស្សនិងប្អូនៗនិងចូលរួមជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពក្នុងសង្គមជាតិយើង ។
កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្រ្កាបក្មេ.,ងទំ.,នើ.ងបង្ហោ.ះម៉ូតូ១០នាក់នៅខណ្ឌសែនសុខ
កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ករណីក្មេ.ងទំ.នើ.,ងបង្ហោះម៉ូតូចំនួន០២ករណី ។
ករណីទី១ : នៅសង្កាត់អូរបែកក្អម ស្ថិតនៅចំណុចផ្លូវឌួង ងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០៩នាក់ និងម៉ូតូ៣គ្រឿង ។
ករណីទី២ : នៅសង្កាត់ឃ្មួញ លើផ្លូវប៉េតុង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០១នាក់ និងម៉ូតូ០១គ្រឿង ។
ឆ្លងតាមការសាកសួររបស់សមត្ថកិច្ច ពួកគេបានសារភាពថា ពួកខ្លួនពិតជាបានបង្ហោ.,ះម៉ូតូពិតប្រាកដមែន។ សមត្ថកិច្ចកំពុងធ្វើកិច្ចសន្យានិងកំណត់ហេតុដកហូតម៉ូតូរក្សាទុកនៅអធិការខណ្ឌសែនសុខចំនួន០៣ខែ៕