Close

កម្ពុជាបញ្ជូនមន្ត្រីជំនាញ ៨ រូបទៅរៀនពីការវិវត្តនៃបច្ចេកទេសផលិតផលស្រា «ស»នៅ ចិន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាបញ្ជូនមន្ត្រីជំនាញ ៨ រូបទៅរៀនពីការវិវត្តនៃបច្ចេកទេសផលិតផលស្រា «ស»នៅ ចិន កម្ពុជាបញ្ជូនមន្ត្រីជំនាញ ៨ រូបទៅរៀនពីការវិវត្តនៃបច្ចេកទេសផលិតផលស្រា «ស»នៅ ចិន

ចិន៖មន្ដ្រីជំនាញបច្ចេកទេសននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ០៨រូបត្រូវបានបញ្ជូនឱ្យទៅចូលរួមសិក្ខាសាលាស្ដីពីការគ្រប់គ្រងការចែកចាយ និងការលើកកម្ពស់ផលិតផលភេសជ្ជៈមានជាតិអាល់កុល សម្រាប់ប្រទេសនៃខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ការបញ្ជូនមន្ត្រីជំនាញនេះ បន្ទាប់ពីទទួលបានការអញ្ជើញពីវិទ្យាស្ថានជាតិចិនស្រាវជ្រាវលើចំណីអាហារ និងឧស្សាហកម្មឡើងមេ (China National Research Institute of Foods and Fermentation Industries – CNRIFFI) ដែលជាដៃគូរសហប្រតិបត្តិការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ចាប់តាំងពីឆ្នាំ២០១៧ មក ។

គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការវិវត្តនៃបច្ចេកទេសផលិតផលស្រាសបុរាណចិន (Chinese Baijiu) ទំនើបកម្មនៃផលិតកម្មស្រាសចិន និងការពង្រីកការឈានចូលទីផ្សារនៃផលិតផលស្រាស (Chinese Baijiu) និងស្រាគ្រប់ប្រភេទ (Wine) ព្រមទាំងស្រាបៀរ (Beer) ផងដែរ។

ជាលទ្ធផល សិក្ខាកាមចូលរួមសរុបមានចំនួន ៣៦រូប (ក្នុងនោះស្រ្ដីមានចំនួន ១៤រូប) មកពីប្រទេសចំនួន ០៨រួមមានប្រទេសកម្ពុជា ថៃ ឡាវ តង់ហ្សានៀ អូបេគីស្ថាន ប៊ុលហ្គារី អេស្ដូនី និងសេរ៉ាឡេអូន។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានទស្សនាក្រុមហ៊ុនផលិតស្រាសចិន (Chinese Baijiu) និងស្រា (Wine) ជាច្រើនក្រុមហ៊ុននៅខេត្តណីងស៊ា (Ningxia province) ផងដែរ។

លើសនេះទៀត ទិសដៅបន្ដទៀត គឺនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងសហការជាមួយវិទ្យាស្ថាន CNRIFFI ដើម្បីរៀបចំសិក្ខាសាលាស្ដីពី “Cambodia-China Alcoholic Culture, Regulations, and Standards Promotion” នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនៅក្នុងប្រទេសកម្ពុជា ផងដែរ៕

អត្ថបទទាក់ទង