Close

Luka Modric បន្តកុងត្រាថ្មីមួយឆ្នាំទៀត ជាមួយ Real Madrid

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
Luka Modric បន្តកុងត្រាថ្មីមួយឆ្នាំទៀត ជាមួយ Real Madrid Luka Modric បន្តកុងត្រាថ្មីមួយឆ្នាំទៀត ជាមួយ Real Madrid

ក្លឹបអធិរាជស Real Madrid និងខ្សែបម្រើសញ្ជាតិក្រូអាត កីឡាករ Luka Modrić បានយល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេល១ឆ្នាំទៀត ដែលនឹងរក្សា Modrić បន្តស្នាក់នៅ Bernabeu រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

មែនទែនទៅ Modric ត្រូវបានគេរំពឹងថា នឹងចូលនិវត្តន៍ពីបាល់ទាត់ ជាពិសេសបន្ទាប់ពីដៃគូខ្សែបម្រើដ៏យូរអង្វែងរបស់គាត់គឺ Toni Kroos បានប្រកាសចូលនិវត្តន៍ពីក្លិប នៅចុងបញ្ចប់នៃរដូវកាលនេះ។

កិច្ចសន្យាមុនរបស់ Modric ត្រូវផុតកំណត់នៅចុងបញ្ចប់ នៃរដូវកាល ២០២៣-២៤ ប៉ុន្តែបន្ទាប់ពីជួយក្លិបលើកពានរង្វាន់ Champions League លើកទី១៥ រួចមក ក្លិបបានយល់ព្រមបន្តកិច្ចសន្យាថ្មីដល់កីឡាករសញ្ជាតិក្រូអាតរូបនេះ នឹងត្រូតែងតាំងជាប្រធានក្រុមពេញសុទ្ធទៀតផង។

ម្ចាស់ពានរង្វាន់ Ballon d’Or វ័យ ៣៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប ៥៣៤ប្រកួតសម្រាប់ក្រុមយក្សអេស្ប៉ាញមួយនេះ ដោយស៊ុតបញ្ចូលទីបាន ៣៩គ្រាប់ ដោយបានឈ្នះពានរង្វាន់ Champions League ចំនួន ៦ដង ក៏ដូចជាពានរង្វាន់ធំៗជាច្រើនទៀត។ នៅជម្រើសជាតិ រូបគេបង្ហាញខ្លួនបាន ១៧៨ប្រកួត និងជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេនៅជម្រើសជាតិក្រូអាត។

គួរបញ្ជាក់ថា Modric ជាកីឡាករឈ្នះពានច្រើនជាងគេ នៅ Real Madrid ពោលគឺមានចំនួន ២៦ពាន ដែលរួមមាន Champions Leagues ៦ ដង, Club World Cup ៥ ដង, European Super Cups ៤ ដង, Ligas ៤ ដង, Copas del Rey ២ ដង និង Spanish Super Cups ៥ ដង។ Modrić គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ 5 នាក់ប៉ុណ្ណោះ ដែលបានឈ្នះពានរង្វាន់អឺរ៉ុប(UCL) ចំនួន៦៕

អត្ថបទទាក់ទង