សមាគម៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបាននឹងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់
ភ្នំពេញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្តពីសាធារណជន ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាជននៅទូទាំងប្រទេស។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារកម្ពុជា និងសមាគមហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤។
ប្រភពដដែលនេះ បន្តថា៖« ទន្ទឹមនឹងភាពរីកលូតលាស់នេះ វិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ទទួលរងនូវបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ពីវិបត្តិជំងឺកូវីដ-១៩ ការអូសបន្លាយនៃវិបត្តិភូមិសាស្រ្តនយោបាយ និងការកើនទ្បើងអត្រាការប្រាក់នៃធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលធ្វើឲ្យកំណើនវិស័យ ធនាគារនិងហិរញ្ញវត្ថុ មានការថមថយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក ខណៈពេលដែលការសងឥណទានយឺតយ៉ាវ កំពុងមានការកើនទ្បើងផងដែរ»។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖