Close

បង្ហាញមុខជនសង្ស័យ ១៥ នាក់ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បង្ហាញមុខជនសង្ស័យ ១៥ នាក់ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ បង្ហាញមុខជនសង្ស័យ ១៥ នាក់ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ ។

ការបង្ហាញមុខជាសាធរណៈនេះ បន្ទាប់ពី បានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេង សោភា បានឱ្យដឹងថា ជនសង្ស័យទាំង ១៥នាក់ ពាក់ព័ន្ធនឹង ៣ករណី ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ បានបើកប្រតិបត្តិការ ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយ៍ដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្លាំងនគរបាល តែងបើកការចុះបង្ក្រាបជានិច្ច នូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេស បទល្មើសលួច ឆក់ ប្លន់ ប្រដាប់ដោយអាវុធ ដែលជាបទល្មើសបង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ។ កត្តាទាំងនេះ ជាអ្វីដែលកងកម្លាំងសមត្ថកិច្ច ត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខ និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទទាក់ទង