Close

សម្តេចតេជោ ហ៊ុន សែន ៖ រាល់ការប្រមាថថ្នាក់ដឹកនាំ និងផ្សាយព័ត៌មានក្លែងក្លាយ គឺមិនអាចអត់អោនអោយបានជាដាច់ខាត

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ រាល់ការប្រមាថថ្នាក់ដឹកនាំ និងផ្សាយព័ត៌មានក្លែងក្លាយ គឺមិនអាចអត់អោនអោយបានជាដាច់ខាត សម្តេចតេជោ ហ៊ុន សែន ៖ រាល់ការប្រមាថថ្នាក់ដឹកនាំ និងផ្សាយព័ត៌មានក្លែងក្លាយ គឺមិនអាចអត់អោនអោយបានជាដាច់ខាត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លងមកនេះ មានព័ត៌មានមួយចំនួនបានលើកឡើងពីបញ្ហាថវិការថា ឯកឧត្តមហ៊ុន ម៉ាណែត បានចុះហត្ថលេខាអម័តថវិការផ្តល់ជំនួយដល់ប្រទេសតួគី នេះជាព័ត៌មានមួយដែលផ្សាយញុះញង់ឱ្យមានបែកបាក់សាមគ្គីជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់មានសិទ្ធិអនុម័តថវិការនោះទេ ថែមទាំងមិនដឹងពីរឿងថវិការនេះទៀតផង បែរជាវិទ្យុVOD ផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិត ដោយប្រើពាក្យប្រមាថម៉ាកងាយដល់សម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងបំបែកបំបាក់សាមគ្គីជាតិ នេះជាទង្វើខុសសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានទេ ត្រូវតែរំលាយចោល ហើយត្រូវស្របនឹងពិភពលោកកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

អត្ថបទទាក់ទង