Close

ដំណាំស្រូវ និងដំឡូងមី ៦០ហិកតា ក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតា ក្នុងខេត្តសៀមរាប រងការបំផ្លាញដោយដង្កូវហ្វូង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ដំណាំស្រូវ និងដំឡូងមី ៦០ហិកតា ក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតា ក្នុងខេត្តសៀមរាប រងការបំផ្លាញដោយដង្កូវហ្វូង ដំណាំស្រូវ និងដំឡូងមី ៦០ហិកតា ក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតា ក្នុងខេត្តសៀមរាប រងការបំផ្លាញដោយដង្កូវហ្វូង

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។ នេះ បើយោងតាមអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ។

ទោះជាយ៉ាងណា កម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងប្រជាករដង្កូវហ្វូងបាននិងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសៀមរាប ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀបរាប

ក្រុមការងារបច្ចេកទេស បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម និង បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តី នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣ បញ្ជាក់ពីការផ្ទុះឡើងដង្កូវហ្វូងបំផ្លាញដំណាំកសិករ បានណែនាំវិធីសាស្ត្រមួយចំនួនដើម្បីកម្ចាត់ដង្កូវទាំងនោះ។

បើតាមក្រសួងកសិកម្ម ដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បងនៅអាស៊ី។ នៅប្រទេសកម្ពុជាយើង ជារៀងរាល់ ឆ្នាំមានដំណាំជាច្រើនមុខដូចជា ស្រូវ សណ្តែក ដំឡូងមី ពោត ជាដើម តែងរងនូវការបំផ្លាញដោយ ដង្កូវហ្វូងនេះ។ ដោយឡែកនៅឆ្នាំ២០២៤នេះ លក្ខខណ្ឌធម្មជាតិនៅប្រទេសយើងប្រែប្រួល រាំងស្ងួត ក្តៅខ្លាំង បានអូសបន្លាយយូរ អាចបង្កឱ្យមានភាពសមស្របដល់ការកកើត និងរាលដាលនៃពួកដង្កូវហ្វូង នេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមរដូវមក។

ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាត និងការបំផ្លាញផលដំណាំពីដង្កូវហ្វូង ព្រមទាំងធានា បាននូវនិរន្តរភាពនៃផលិតកម្មដំណាំ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនកសិករ អាជ្ញាធរដែនដី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់រាជធានី ខេត្ត សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារផលដំណាំរបស់បងប្អូនឱ្យបានល្អដោយចុះពិនិត្យស្រែ ចម្ការជាប្រចាំ ៕

អត្ថបទទាក់ទង