Close

ចាប់ពីឆ្នាំ២០២៥ នឹងមានការប្រកួតគុនចម្រុះបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេចធិបតីរៀងរាល់ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ចាប់ពីឆ្នាំ២០២៥ នឹងមានការប្រកួតគុនចម្រុះបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេចធិបតីរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៥ នឹងមានការប្រកួតគុនចម្រុះបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេចធិបតីរៀងរាល់ឆ្នាំ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក្នុងការឧបត្ថម្ភគាំទ្រ រៀបចំការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចធិបតីផ្ទាល់ ចាប់ពីឆ្នាំ២០២៥ តទៅ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កាលពីរសៀលថ្ងៃពុធថា៖«តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នឹងមានការឧបត្ថម្ភការគាំទ្រ និងរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែររៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់សម្ដេច ដែលសម្ដេចមានយុទ្ធសាស្ដ្រ និងផែនការអភិវឌ្ឍយុទ្ធគុនចម្រុះសម្រាប់កម្ពុជា បន្ដពីការចាប់ផ្ដើមនៃការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា»។

ចាប់ពីឆ្នាំ២០២៥ នឹងមានការប្រកួតគុនចម្រុះបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេចធិបតីរៀងរាល់ឆ្នាំ

ឯកឧត្តមបានបន្ថែមថា «ការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែររបស់យើងនេះ បានន័យថា អ្នកហាត់គុនបុរាណខ្មែរទាំងអស់ អាចមកប្រកួតគុនចម្រុះនេះបាន ហើយក្រោយៗទៀត បរទេសក៏អាចចូលរួមបាន។ ពួកយើងពិតជាមានមោទនភាព ចំពោះថ្នាក់ដឹកនាំ ពិសេសសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ដែលបានយកចិត្តទុកដាក់ចំពោះកីឡាគុនចម្រុះ ដែលនឹងជំរុញឲ្យគុនចម្រុះបុរាណខ្មែរកាន់តែរីកចម្រើន ទៅតាមការប្រកួតជាច្រើនទៀត»។

សូមបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា នឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕

ចាប់ពីឆ្នាំ២០២៥ នឹងមានការប្រកួតគុនចម្រុះបុរាណខ្មែរដណ្ដើមពានរង្វាន់សម្ដេចធិបតីរៀងរាល់ឆ្នាំ