Close

អាជ្ញាធរខេត្តសៀមរាបនឹងរៀបចំវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល ៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបនឹងរៀបចំវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល ៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ អាជ្ញាធរខេត្តសៀមរាបនឹងរៀបចំវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល ៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សហការជាមួយផ្សាម៉ាក្រូ គ្រោងនឹងធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សាម៉ាក្រូ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំវេទិកាផ្គូផ្គងរវាង អ្នកផលិត និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង នារសៀលថ្ងៃទី១៣ ខែមិថុនានេះ លោក យុន លីនណេ អភិបាលរងខេត្តរង និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប បានឲ្យដឹងថា ការតាំងបង្ហាញនូវផលិតផលខ្មែរនេះ ជាឱកាសមួយក្នុងការជួយជំរុញឲ្យអ្នកផលិត និងអ្នកទិញបានជួបគ្នា ជជែកគ្នា ដើម្បីស្វែងរកការពង្រីកទីផ្សារផលិតផលក្នុងស្រុក។

លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធនមីក្រូ តូច និងមធ្យម ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

សូមជម្រាបថារដ្ឋាភិបាលកម្ពុជាបានជំរុញ ដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមាន សក្តានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ។

អត្ថបទទាក់ទង