Close

ច្បាស់ហើយ! គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១ ៧០០ លានដុល្លារ នឹងបើកការដ្ឋាននៅថ្ងៃ០៥ ខែសីហា ២០២៤

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ច្បាស់ហើយ! គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១ ៧០០ លានដុល្លារ នឹងបើកការដ្ឋាននៅថ្ងៃ០៥ ខែសីហា ២០២៤ ច្បាស់ហើយ! គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១ ៧០០ លានដុល្លារ នឹងបើកការដ្ឋាននៅថ្ងៃ០៥ ខែសីហា ២០២៤

កំពត៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលមានតម្លៃ១ ៧០០ លានដុល្លារ ជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ជាគម្រោងប្រវត្តិសាស្ត្រដំបូងគេក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ នឹងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី ០៥ ខែសីហា ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់បែបនេះក្នុងពេល អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នៅថ្ងៃទី៦ មិថុនា ២០២៤ និងជាការឆ្លើយតបទៅនឹងក្រុមប្រឆាំង និងកុំឱ្យមន្ទិលសង្ស័យច្រើន។

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយពេលប្រហែល៤ឆ្នាំដើម្បីបញ្ចប់

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប និង ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ព្រែកជីកហ្វូណនតេជោ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)។

ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ នឹងជួយ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អត្ថបទទាក់ទង