អង្គការជីវិតធម្មជាតិបានកត់ត្រា សត្វក្រៀល ថ្មីចំនួន ១៤ក្បាល
ភ្នំពេញ៖ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ នេះបានកត់ត្រាសត្វក្រៀលចំនួន១៤ក្បាល ដែលក្នុងនោះជំទង់ចំនួន ៦ក្បាល កំឡុងពេលជំរឿនសត្វក្រៀលចុងក្រោយសំរាប់រដូវកាល២០២៣-២០២៤។
ទិន្នន័យនេះបានបង្ហាញថាចំនួនសត្វក្រៀលនៅក្នុងដែនជម្រកសត្វព្រៃលំផាត់គឺមានស្ថេរភាពបើធៀបទៅនឹងលទ្ធផលជំរឿននៅក្នុងឆ្នាំ២០២២-២០២៣។
អង្គការជីវិតធម្មជាតិនៅកម្ពុជាជំរាបជូនថាដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងពងកូនដ៏សំខាន់របស់សត្វក្រៀលដែលរដូវកាលរបស់សត្វនេះចប់ពីខែឧសភាដល់តុលា។
បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា ការមកជួបជុំនៅដែនជម្រសសត្វព្រៃនេះក្នុងខែឧសភា សបញ្ចាក់ថាដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងបន្តតួនាទីដ៏សំខាន់ក្នុងដល់ទីជម្រកពងកូនដល់សត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនេះ។
បច្ចុប្បន្ននេះក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងកំណត់និងដាក់ផែនការក្នុងការចុះសិក្សាស្វែងរកសំបុកសត្វក្រៀលដើម្បីបង្កើនភាពជោគជ័យនៃអាត្រាពងកូន។ សូមចូលរួមអភិរក្សសត្វក្រៀលនិងទីជម្រករបស់ពួកគេទាំងអស់គ្នា!