Close

គិតត្រឹមខែមករា ឆ្នាំ២០២៣ ចំនួនអ្នកប្រើ Facebook នៅកម្ពុជាមានរហូតដល់ជាង ១១លាននាក់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
គិតត្រឹមខែមករា ឆ្នាំ២០២៣ ចំនួនអ្នកប្រើ Facebook នៅកម្ពុជាមានរហូតដល់ជាង ១១លាននាក់ គិតត្រឹមខែមករា ឆ្នាំ២០២៣ ចំនួនអ្នកប្រើ Facebook នៅកម្ពុជាមានរហូតដល់ជាង ១១លាននាក់

បរទេស៖ Facebook បានក្លាយជាបណ្ដញសង្គមមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងនោះកម្ពុជា​ក៏ជា​ប្រទេសមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើនគួរសមផងដែរ។

យោងតាមរបាយការណ៍ស្រាវជ្រាវ និងចេញផ្សាយដោយ Napo Leon Cat បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់ Facebook នៅកម្ពុជាមានរហូតដល់ជាង ១១,០២១​,៤០០នាក់ ដែលប្រហែលជា ៦៣,១ភាគរយនៃចំនួនប្រជាជនសរុប។

របាយការណ៍ដដែលក៏បានបង្ហាញឱ្យដឹងផងដែរថា អ្នកប្រើប្រាស់ Facebook នៅកម្ពុជាភាគច្រើនជាបុរសមានរហូតដល់ ៥៤,៤ភាគរយនៃអ្នក​ប្រើសរុប ហើយបើនិយាយអំពីអាយុវិញគឺភាគច្រើនចន្លោះពី ២៥ ដល់៣៤ឆ្នាំ ដែលមានរហូតដល់ ២១,៨ភាគរយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសដែលប្រើប្រាស់ Facebook ច្រើនជាងគេនោះគឺមានដូចជា ឥណ្ឌា សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ប្រេស៊ីល និងម៉ិចស៊ីកូ៕

អត្ថបទទាក់ទង