Close

អ្នករស់នៅខេត្តទាំងនេះ អាចជិះរថភ្លើងល្បឿនលឿនដែលទើបទិញពីជប៉ុនបាននៅពេលឆាប់នេះ!

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អ្នករស់នៅខេត្តទាំងនេះ អាចជិះរថភ្លើងល្បឿនលឿនដែលទើបទិញពីជប៉ុនបាននៅពេលឆាប់នេះ! អ្នករស់នៅខេត្តទាំងនេះ អាចជិះរថភ្លើងល្បឿនលឿនដែលទើបទិញពីជប៉ុនបាននៅពេលឆាប់នេះ!

ភ្នំពេញ៖ ក្រោយកែលម្អរូបសម្រស់របស់ទូរថភ្លើងដែលក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង ទើបបញ្ជាទិញ និងដឹកជញ្ជូនមកដល់កម្ពុជា ក្រុមហ៊ុននេះ នឹងដាក់ឱ្យដំណើការជាផ្លូវការទៅតាមខ្សែនៃខេត្តមួយចំនួន។

ក្រុមហ៊ុន Royal Railway Cambodia នៅថ្ងៃទី ១ ឧសភា នេះឱ្យដឹងថា »តោះមកមើលសម្រស់ Kiha 183 Heavy Snow សំរាប់ខ្សែអ្នកដំណើរនឹងអាចដាក់ដំណើរការឆាប់ៗ លើផ្លូវដែកទាំងពីរខ្សែ»

ខ្សែអ្នកដំណើរខាងជើង ពី ភ្នំពេញ » « ពោធ៍សាត់ ពីភ្នំពេញ » « មោងឬស្សី ពីភ្នំពេញ » « បាត់ដំបង
ពីភ្នំពេញ » « សិរីសោភ័ណ ពី ភ្នំពេញ » « ប៉ោយប៉ែត។

សម្រាប់អ្នកដំណើរខាងត្បូង ពី ភ្នំពេញ » « តាកែវ ពីភ្នំពេញ » « កំពង់ត្រាច ពីភ្នំពេញ » « កែប ពីភ្នំពេញ » « កំពត ពីភ្នំពេញ » « វាលរេញ និង ពីភ្នំពេញ » « ក្រុងព្រះសីហនុ។

សូមធ្វើការដាក់ជាម៉ោងចេញដំណើរនឹងបញ្ជាក់ពីទីតាំង ដែលបងប្អូនចង់អោយមានម៉ោងចេញដំណើរពីតាមបណ្ដាខេត្តនីមួយៗ។

ថភ្លើងដឹកអ្នកល្បឿនលឿនចំនួន ១១គ្រឿងដែលទិញមកពីជប៉ុននេះ ជាប្រភេទ Kiha 183 Heavy Snow បានចាកចេញពីនៅកំពង់ផែ Hakodate តំបន់ហុកកៃដូ នៃប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មកដល់កំពង់ផែព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ទូរថភ្លើងទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុ និងផ្តល់ជូននូវការធ្វើដំណើរយ៉ាងរលូន ប្រកបដោយផាសុកភាពជាមួយនឹងល្បឿនអតិបរមា១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការនាំចូលនៃទូរថភ្លើងថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការវិនិយោគដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់ អភិវឌ្ឍបន្ថែម ព្រមទាំងបង្កើនភាពងាយស្រួលដល់អតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មរថភ្លើងនៅកម្ពុជា។

ការមកដល់នៃទូរភ្លើងទាំងនេះបានបង្ហាញពីការអភិវឌ្ឍន៍មួយសម្រាប់ក្រុមហ៊ុន Royal Railway និងវិស័យផ្លូវដែកនៅកម្ពុជា។ ការអភិវឌ្ឍថ្មីនេះនឹងនាំអោយក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើតបន្ថែមនៃខ្សែផ្លូវដែកតភ្ជាប់ទៅខេត្តផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឆ្លើយយបទៅនឹងតម្រូវការនៃអតិថិជន សម្រាប់ការធ្វើដំណើរតាមរថភ្លើងក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Royal Railway មានការជឿជាក់ថាការបន្ថែមនៃទូរថភ្លើងថ្មីនេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការមធ្យោបាយធ្វើដំណើរតាមផ្លូវដែក ឱ្យទទួលបាននូវសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពក្នុងការធ្វើដំណើរទៅកាន់តំបន់ ឬខេត្តនានាក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង