មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់អះអាងថា ខ្លួននឹងដាក់អាវុធចុះ បើសិនរដ្ឋប៉ាឡេស្ទីន ឯករាជ្យ
ភ្នំពេញ៖ មន្ត្រីនយោបាយកំពូលរបស់ក្រុមហាម៉ាស លោក Khalil al-Hayya បានប្រាប់សារព័ត៌មាន The Associated Press ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមរបស់លោក មានឆន្ទៈក្នុងការយល់ព្រមលើបទឈប់បាញ់រយៈពេល ៥ ឆ្នាំឬច្រើនជាងនេះជាមួយអ៊ីស្រាអែល។
មន្ត្រីរូបនោះបន្តថាខ្លួននឹងដាក់អាវុធចុះ និងប្តូរទៅជាគណបក្សនយោបាយ ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានបង្កើតឡើងដូចនៅមុន ឆ្នាំ ១៩៦៧ ។
ការអត្ថាធិប្បាយរបស់ លោក Khalil al-Hayya ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ និង ចំពេលមានការជាប់គាំងក្នុងកិច្ចចរចាជាច្រើនខែសម្រាប់បទឈប់បាញ់នៅហ្គាហ្សា។ ការលើកឡើងថា ក្រុមហាម៉ាស់នឹងដកអាវុធ ហាក់ដូចជាសម្បទានដ៏សំខាន់មួយ ដោយក្រុមសកម្មប្រយុទ្ធ ដែលបានប្រព្រឹត្តជាផ្លូវការចំពោះការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល។
ប៉ុន្តែ អ៊ីស្រាអ៊ែលមិនទំនងជាពិចារណាលើសេណារីយ៉ូបែបនេះទេ។ ខ្លួនបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្គ្រាម ហើយការដឹកនាំបច្ចុប្បន្នរបស់ខ្លួនគឺប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីដែលអ៊ីស្រាអែលដណ្តើមបាននៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧៕