Close

រកឃើញរូបអណ្ដើកបុរាណ ១ ធ្វើពីថ្មភក់នៅប្រាសាទបាយ័ន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រកឃើញរូបអណ្ដើកបុរាណ ១ ធ្វើពីថ្មភក់នៅប្រាសាទបាយ័ន រកឃើញរូបអណ្ដើកបុរាណ ១ ធ្វើពីថ្មភក់នៅប្រាសាទបាយ័ន

សៀមរាប៖ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បានរកឃើញរូបអណ្ដើកបុរាណ ១​ធ្វើពីថ្មភក់នៅប្រាសាទបាយ័ន។

ការរកឃើញ រូបអណ្ដើកបុរាណ នេះ នៅពេលដែលក្រុមការងារខាងលើនេះ បានធ្វើកំណាយនៅ ប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរា។ រូបអណ្តើកនេះ មានទំហំៈបណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ។

ក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ ។

វត្ថុបុរាណខាងលើនេះលោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា ប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ។

អត្ថបទទាក់ទង