Close

អ៊ុយក្រែន អាចក្លាយជារោងចក្រផលិតអាវុធថ្មីរបស់អង់គ្លេស

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន អាចក្លាយជារោងចក្រផលិតអាវុធថ្មីរបស់អង់គ្លេស អ៊ុយក្រែន អាចក្លាយជារោងចក្រផលិតអាវុធថ្មីរបស់អង់គ្លេស

បរទេស៖មន្ត្រីជាន់ខ្ពស់នៅក្នុងឧស្សាហកម្មការពារជាតិប្រទេសអង់គ្លេសបានលើកឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះថា រដ្ឋាភិបាលទីក្រុងឡុង
កំពុងពិចារណាទៅលើលទ្ធភាពនៃការផលិតអាវុធ និងរថពាសដែកនៅក្នុងប្រទេសអ៊ុយក្រែន។

ផែនការនៃការផលិតអាវុធនេះនឹងស្ថិតនៅ ក្រោមអាជ្ញាប័ណ្ណរបស់ប្រទេសអ៊ុយក្រែន ហើយក្នុងនោះប្រធានក្រុមហ៊ុនធំៗរបស់អង់គ្លេសមួយចំនួនបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវរួចហើយ ដើម្បីស្វែងរកជម្រើសសម្រាប់ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។

RT.com បានចេញផ្សាយថា ក្រៅតែពីអង់គ្លេស ក្នុងនោះក៏មានប្រទេសបារាំង និងអាល្លឺម៉ង់ ផងដែរ ដែលនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះជាមួយអ៊ុយក្រែន។

គួរឲ្យដឹងដែរថា ដំណឹងនេះបានកើតឡើងនៅក្រោយពេលដែលបណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមប្រកាសផ្គត់ផ្គង់អាវុធធុនធ្ងន់ និងទំនើបទៅឲ្យអ៊ុយក្រែនដែលក្នុងនោះមានដូចជា បារាំង, អង់គ្លេស និងប៉ូឡូញ ព្រមទាំងអាមេរិកផងដែរ ជាពិសេសផ្តោតសំខាន់ទៅលើរថក្រោះប្រយុទ្ធជួរមុខ មានដូចជា Leopard, Challenage 2 និង M1 Abram ជាដើម៕

អត្ថបទទាក់ទង