ឆ្នាំ ២០២៣ កម្ពុជាឈរលេខរៀងទី ១០ ជាប្រទេសផលិតស្រូវច្រើនជាងគេលើពិភពលោក
ភ្នំពេញ៖ កម្ពុជាបានឈរនៅលំដាប់លេខរៀងទី១០ ជាប្រទេសផលិតស្រូវច្រើនជាងគេ ក្នុងចំណោមប្រទេសផលិតធំៗមួយចំនួននៅក្នុងតំបន់អាស៊ី សម្រាប់នៅឆ្នាំ ២០២៣ នេះ ។ នេះ បើតាម តារាងដែលចេញផ្សាយដោយគេហទំព័រ seasia.stats នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
ប្រភពដដែលនេះ បញ្ជាក់ថា៖ «នៅឆ្នាំ ២០២៣ ការផលិតអង្ករនៅអាស៊ីអាគ្នេយ៍ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួនប្រាំមួយគឺឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា។ ឥណ្ឌូណេស៊ីនាំមុខគេក្នុងតំបន់ដោយឈរលេខរៀងទី៤ ជាសាកលដោយផលិតអង្ករ ៣៤លានតោន ខណៈវៀតណាមជាប់លេខ៥ ដោយផលិតបាន ២៦,៩៤លានតោន»។
ជាមួយគ្នានេះ ដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា យើងតូចតែក៍ជាប្រទេសធំ ផលិតស្រូវ និង កែច្នៃនាំអង្ករបានជិត ៦លានតោន ក្នុងមួយឆ្នាំដែរ លើពិភពលោក ឈរលេខរៀង ទី១០លើពិភពលោក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអរគុណដល់ រាជរដ្ឋាភិបាល ខិតខំ ពីប្រទេសខ្វះស្បៀង ពី ទស្សវត្ស ឆ្នាំ ៧០ ដល់ ទស្សវត្ស ៩០ ហើយ ក្លាយជាប្រទេសផលិត ហើយមានអតិរេកនាំចេញ។ សូមថ្លែងអំណរគុណ សម្តេច តេជោ ហ៊ុន សែន ជាមគ្គុទេសឯក នៃសន្តិភាពនៅកម្ពុជា ជាស្ថានិកនៃការលុបបំបាត់ភាពអត់ឃ្លាន ពឹងជំនួុយស្បៀងពីខាងក្រៅ មកប្រទេសម្ចាស់ការ និង ចូលរួមផ្គត់ផ្គត់ស្បៀងលើពិភពលោក៕