Close

សហគមន៍នៅខេត្តកំពង់ចាម ត្រៀមខ្លួនប្រែក្លាយជាសហគមន៍កសិកម្មទំនើបជាមួយក្តីរំពឹងខ្ពស់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សហគមន៍នៅខេត្តកំពង់ចាម ត្រៀមខ្លួនប្រែក្លាយជាសហគមន៍កសិកម្មទំនើបជាមួយក្តីរំពឹងខ្ពស់ សហគមន៍នៅខេត្តកំពង់ចាម ត្រៀមខ្លួនប្រែក្លាយជាសហគមន៍កសិកម្មទំនើបជាមួយក្តីរំពឹងខ្ពស់

កំពង់ចាម ៖ សហគមន៍កសិកម្មមួយនៅក្នុងខេត្តកំពង់ចាម កំពុងត្រៀមខ្លួនអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប របស់រាជរដ្ឋាភិបាល បន្ទាប់ពីមើលឃើញសារប្រយោជន៍ដែលប្រជាសហគមន៍នឹងទទួលបាន ពាក់ព័ន្ធទៅនឹងស្តង់ដាគុណភាពផលិតផលដំណាំ ស្ថិរភាពតម្លៃ និងនិរន្តរភាពទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ពួកគាត់។

ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍សំបូរមានជ័យលោក ឆេង ថុង បានឱ្យដឹងថា កន្លងមកការធ្វើថ្នាក់ឃុំធម្មតាមានចំណុចអវិជ្ជមានមួយចំនួនដូចជាការការដាំដុះរៀងៗខ្លួន គុណភាពផលិតផល ក៏ដូចជាភាពស្តង់ដារនៃផលិតផលសម្រាប់ផ្គត់ផ្គង់ដល់ដៃគូរនៅមានកម្រិតដែលនាំឱ្យការលក់ចេញនៅមានកម្រិត។

លោក ឆេង ថុង បន្តថា ៖«ដូច្នេះសម្រាប់លោកមើលឃើញថាការធ្វើកសិកម្មទំនើបបែបដាំរួម គ្រប់គ្រងរួមមានទីផ្សារ កុងត្រាជាក់លាក់ ព្រមទាំងមានការជួយជ្រោងជ្រែងពីរដ្ឋាភិបាលផងនោះ ប្រាកដអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើបទទួលបានជោគជ័យ»។

ជាមួយគ្នានោះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គោលនយោបាយសហគមន៍កសិកម្មនេះនឹងជួយកាត់បន្ថយថ្លៃដើមផលិត បង្កើតស្តង់ដារផលដំណាំ និងធានាស្ថិរភាពទីផ្សារ។

ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា៖«សូមជម្រាបថា សហគមន៍កសិកម្មសំបូរមានជ័យបង្កើតឡើងក្នុងឆ្នាំ២០១០។ បច្ចុប្បន្នមានសមាជិកប្រមាណជិត២ពាន់គ្រួសារ ដែលមានដាំដំណាចម្រុះដូចជាបន្លែ ស្រូវ ស្វាយ ដំណាំកៅស៊ូជាដើម។ ប្រជាកសិករជាសមាជិកជឿថាគំរូសហគមន៍កសិកម្មបែបថ្មីនឹងជួយរកទីផ្សារកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ដែលនឹងជួយជំរុញចំណូលរបស់ប្រជាសហគមន៍បានខ្ពស់ជាងគំរូសហគមន៍ដែលអនុវត្តបច្ចុប្បន្ន»។

សហគមន៍កសិកម្មទំនើបគឺជាសហគមន៍ជោគវាសនាតែមួយ ដែលអាចជួយកសិករជាសមាជិកដែលជួបការលំបាកដូចជាលោកយាយបាន។ លក្ខណៈពិសេសមួយនៃសហគមន៍ប្រភេទនេះគឺ ផលិតរួម គ្រប់គ្រងរួម តែធ្វើការបែងចែកភាគលាភប្រកបដោយសមធម៌ ទៅតាមសមមាត្រនៃទំហំដើមទុនជាដីឬដំណាំរៀងៗខ្លួន ដោយមិនតម្រូវឱ្យសមាជិកម្នាក់ៗចាំបាច់ត្រូវតែចូលរួមធ្វើដោយផ្ទាល់នោះទេ។ សមាជិកសហគមន៍មានជម្រើសបត់បែនក្នុងការប្រើប្រាស់ពេលវេលាដែលខ្លួនមាន អាចជួលជាកម្លាំងពលកម្មឱ្យសហគមន៍វិញដើម្បីបានចំណូលបន្ថែមក៏បាន ឬយកពេលវេលាទៅធ្វើការងារអ្វីផ្សេង ដូចជាទៅធ្វើបុណ្យដូចលោកយាយក៏បាន។ អ្នកខំប្រឹងរឹតតែបានចំណូលបន្ថែមកាន់តែច្រើន ចំណែកឯអ្នកជួបការលំបាកក៏សហគមន៍អាចរ៉ាប់រងជំនួសបាន។

សហគមន៍កសិកម្មទំនើបគឺជាកម្មវិធីនយោបាយអទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧ក្នុងការបង្កើតឡើងដើម្បីជំរុញការផលិតភាពនៃផលិតផលកសិកម្ម និងការប្រកួតប្រជែងទីផ្សារតាមរយៈការប្រែក្លាយការធ្វើកសិកម្មតាមបែបគ្រួសារទៅជាការធ្វើកសិកម្មលក្ខណៈឧស្សាហកម្ម ដោយការចងក្រងជាសហគមន៍ធំ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងការពារហានិភ័យទីផ្សារ៕

អត្ថបទទាក់ទង