Close

រដ្ឋបាលខេត្តកំពង់ស្ពឺចែកប័ណ្ណដីធ្លីជូនប្រជាពលរដ្ឋចំនួន ៨២,៥០៣ ប័ណ្ណ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺចែកប័ណ្ណដីធ្លីជូនប្រជាពលរដ្ឋចំនួន ៨២,៥០៣ ប័ណ្ណ រដ្ឋបាលខេត្តកំពង់ស្ពឺចែកប័ណ្ណដីធ្លីជូនប្រជាពលរដ្ឋចំនួន ៨២,៥០៣ ប័ណ្ណ

កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺង បានអះអាងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគិតពីឆ្នាំ២០១៨ បានដល់ត្រីមាសទី១ ឆ្នាំ២០២៣ បញ្ចូលទិន្នន័យក្បាលដីសម្រេចបានចំនួន ១៣១,៦៥៩ ក្បាលដី កំពុងបិទផ្សាយជាសាធារណៈចំនួន ១១៤,០៩៥ ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៨២,៥០៣ ប័ណ្ណ ។

ការអះអាងរបស់លោក វ៉ី សំណាង នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលត្រូវបានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបន្តថា ក្នុងនោះដីរដ្ឋដែលបាន ចុះបញ្ជីលក្ខណៈជាប្រព័ន្ធមានចំនួន ១,៣៦៨ក្បាលដី ( បានចេញបណ្ណចំនួន ១,៣៥២ក្បាលដី, កំពុង ដំណើរការចុះបញ្ជីចំនួន ១៦ក្បាលដី)។

លោកបន្ថែមថា ចំណែក ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំសម្រេចបានចំនួន ១,៥២១ក្បាលដី ការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន ៩៨ក្បាលដី ការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍បានចំនួន ០៣ក្បាល ការចេញលិខិត អនុញ្ញាតសាងសង់ចំនួន ១០១ក្បាលដី ការអភិវឌ្ឍដីចំនួន ៧៥គម្រោង៕

អត្ថបទទាក់ទង