Close

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគលើវិស័យកសិកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគលើវិស័យកសិកម្ម រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគលើវិស័យកសិកម្ម

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ស្របតាមគោលនយោបាយ ជាពិសេសលើការកែច្នៃផលិតផលកសិកម្មប្រកបដោយគុណភាពសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម ឌិត ទីណា បានលើកឡើងបែបនេះ ក្នុងពេល ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា- អ៊ីរ៉ង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការសហការក្នុងវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងទទួលបានផលចំណេញទាំងអស់គ្នា។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាចង់ឱ្យការអនុវត្ត MoU ជាមួយប្រទេសជាដៃគូទាំងអស់ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ និងផលចំណេញទាំងអស់គ្នា៕

អត្ថបទទាក់ទង