Close

ក្រុមប្រឹក្សាអភិបាលទេសចរណ៍នៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ ប្តូរឈ្មោះពី MTCO ទៅជា GMSTO ដើម្បីធ្វើបសិដ្ឋកម្ម វិស័យទេសចរណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមប្រឹក្សាអភិបាលទេសចរណ៍នៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ ប្តូរឈ្មោះពី MTCO ទៅជា GMSTO ដើម្បីធ្វើបសិដ្ឋកម្ម វិស័យទេសចរណ៍ ក្រុមប្រឹក្សាអភិបាលទេសចរណ៍នៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ ប្តូរឈ្មោះពី MTCO ទៅជា GMSTO ដើម្បីធ្វើបសិដ្ឋកម្ម វិស័យទេសចរណ៍

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលទេសចរណ៍ នៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ បានឯកភាពលើការប្តូរឈ្មោះការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណមហាអនុតំបន់មេគង្គ (GMSTO) ដើម្បីធ្វើបសិដ្ឋកម្ម វិស័យទេសចរណ៍។

ការសម្រេចប្តូរឈ្មោះនេះ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO Board Meeting) តាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ម៉ាង ម៉ាងខ្ច (H.E. Mr. Muang Maung Kyaw) អគ្គនាយក នៃក្រសួងសណ្ឋាគារ និងទេសចរណ៍នៃប្រទេសមីយ៉ាន់ម៉ាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះ បើតាមក្រសួងទេសចរណ៍នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានចួលរួមអង្គប្រជុំនេះ ដោយបាន ពិភាក្សាអំពីដំណើរការ យន្តការនានា និងធ្វើបសិដ្ឋកម្មវិស័យទេសចរណ៍ ។

នៅក្នុងកិច្ចពិភាក្សានេះ ក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ(MTCO Board Meeting) បានពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ២០២១-២០២២ រួមជាមួយការចំណាយផ្សេងៗ ក្នុងដំណើរការប្រតិបត្តិការ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់តាមប្រព័ន្ធ Social Media ជាផ្នែកមួយសម្រាប់ការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងតំបន់ GMS ដោយអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញឆ្នាំ ២០២១-២០២២ និងការបង់វិភាគទានប្រចាំឆ្នាំដល់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ(MTCO) ដើម្បីដំណើរការលេខាធិការដ្ឋាន និងជំរុញការផ្សព្វផ្សាយទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ ។

ជាលទ្ធផល ក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO Board Meeting) ក៏បានឯកភាពកែសម្រួលសកម្មភាពក្នុងគំរោងថវិកាសម្រាប់ឆ្នាំ២០២៤របស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ(MTCO) និងការប្តូរឈ្មោះការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណ៍មហាអនុតំបន់មេគង្គ (GMSTO) ដើម្បីធ្វើបសិដ្ឋកម្មវិស័យ៕

អត្ថបទទាក់ទង