Close

បារាំងសម្រេចឈប់ផ្តល់ជំនួយជាអាវុធឲ្យអ៊ុយក្រែន ប៉ុន្តែអាចលក់អាវុធឲ្យអ៊ុយក្រែនបាន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បារាំងសម្រេចឈប់ផ្តល់ជំនួយជាអាវុធឲ្យអ៊ុយក្រែន ប៉ុន្តែអាចលក់អាវុធឲ្យអ៊ុយក្រែនបាន បារាំងសម្រេចឈប់ផ្តល់ជំនួយជាអាវុធឲ្យអ៊ុយក្រែន ប៉ុន្តែអាចលក់អាវុធឲ្យអ៊ុយក្រែនបាន

បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារកងកម្លាំងទ័ពអាកាសបារាំង លោក Sebastien Lecornu កាលពីថ្ងៃចុងសប្តាហ៍កន្លងមកបានអះអាងហើយថា រដ្ឋាភិបាលក្រុងប៉ារីសនឹងបញ្ឈប់ការផ្តល់ជំនួយជាអាវុធដល់រដ្ឋាភិបាលទីក្រុងគៀវដោយមិនគិតថ្លៃទៀតហើយ ប៉ុន្តែនឹងអនុញ្ញាតឲ្យពួកគេអាចបញ្ជាទិញអាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតអាវុធរបស់បារាំងបាន។

រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ LCI ថា៖ បច្ចុប្បន្ននេះយើងកំពុងចរចាជាមួយសហការីអ៊ុយក្រែនរបស់យើង ដើម្បីជំរុញឱ្យអ៊ុយក្រែនទិញយន្តហោះចម្បាំងថ្មីដោយប្រើប្រាក់ពីមូលនិធិពិសេស ដូច្នេះយោធាបារាំងនឹងលែងមានការផ្តល់ឲ្យនូវអាវុធពីឃ្លាំងរបស់ពួកយើងទៀតហើយ។

លោក Lecornu បានកត់សម្គាល់ដែរថា កន្លងមកជំនួយជាយោធារបស់បារាំងទៅដល់ប្រទេសអ៊ុយក្រែនបានកើនឡើងទៅដល់៣,២ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤ពាន់លានដុល្លារ។ ទំហំជំនួយ​នេះ​បាន​ធ្វើ​ឲ្យ​បារាំង​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​អឺរ៉ុបធំជាងគេសម្រាប់​កងទ័ព​អ៊ុយក្រែន រួម​ជាមួយ​នឹង​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស។

រដ្ឋមន្ត្រីដដែលនេះក៏បានបន្ថែមដែរថា ទីក្រុងប៉ារីសបានសន្យាផ្តល់ប្រាក់បន្ថែមចំនួន ២០០ លានអឺរ៉ូ ឬត្រូវជា២១៣ លានដុល្លារដល់មូលនិធិគាំទ្ររបស់អ៊ុយក្រែន ដើម្បីធានាឱ្យកងទ័ពអ៊ុយក្រែនបន្តទទួលបានឧបករណ៍យោធាបារាំងដែលមានន័យថា ក្រុងគៀវ អាច​ចំណាយ​ប្រាក់​ពី​មូលនិធិនេះទៅ​លើ​ការ​ទិញ​សព្វាវុធ ប៉ុន្តែ​បាន​តែ​ពី​អ្នក​ម៉ៅការ​ និងផលិតរបស់​បារាំង​ប៉ុណ្ណោះ។

អ្នកជំនាញបាននិយាយថា ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រថ្មីរបស់បារាំងសម្រាប់ការផ្គត់ផ្គង់សព្វាវុធឲ្យទៅកងទ័ពអ៊ុយក្រែន។ ថវិការបស់ក្រសួងការពារជាតិបារាំងនឹងកើនឡើង៣,៥ ពាន់លានអឺរ៉ូនៅឆ្នាំក្រោយឬស្ថិតនៅក្នុងអត្រា កើនឡើង ៧,៥ភាគរយ ឬសរុបប្រហែលជា៥០,៤ ពាន់លានដុល្លារស្របតាមច្បាប់ថ្មីស្តីពីកម្មវិធីយោធាសម្រាប់ឆ្នាំ ២០២៤-២០៣០៕

អត្ថបទទាក់ទង