Close

គិតត្រឹមខែតុលានេះ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦%

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គិតត្រឹមខែតុលានេះ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% គិតត្រឹមខែតុលានេះ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦%

នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ​នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់​ធនាគារពិភពលោក។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុម​ហ៊ុនសាង​សង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេស​នៃកិច្ច​សន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ប្រកបដោយប្រសិទ្ធ​ភាពខ្ពស់។

យ៉ាងណាមិញ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណ​ទានរបស់ធនាគារពិភពលោក គិតមកដល់ត្រឹម ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេច​វឌ្ឍនភាព​ការងារចំនួន ៣៦,៣៦% និងបានចំណាយពេលអនុវត្តគម្រោងជាង ៦៦%។

គួរជម្រាបថា កិច្ចប្រជុំវាយតម្លៃនេះ ធ្វើឡើងដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ នាយកគម្រោង ក្រុមហ៊ុនទទួលបន្ទុកការសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេស​នៃអង្គភាព​គ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ឋផងដែរ៕


អត្ថបទទាក់ទង